header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ កម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនសហការជាមួយនគរបាលមូលដ្ឋានខណ្ឌមានជ័យបានចុះប្រតិបត្តិការបង្ក្រាបទីតាំងម៉ាស្សាយីហោ វណ្ណនី រីករាយ មានបង្កប់សេវាផ្លូវភេទ បម្រើដោយអនីតិជន ឃាត់ខ្លួនមនុស្សចំនួន៦នាក់ ក្នុងនោះម្ចាស់ទីតាំងម្នាក់ និងនារីរងគ្រោះចំនួន៥នាក់ ។ ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅផ្ទះលេខ៣២B ផ្លូវ២១៧ ម្ដុំច្រមុះជ្រូកស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្នុងប្រតិបត្តិការនេះ ដោយមានចង្អុលបង្ហាញពី លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មានការសម្របសម្រួល ពីលោក គុជ គីមឡុង ព្រះរាជអាជ្ញារង អយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ និងមានការបញ្ជាផ្ទាល់ដោយ លោក ឩត្តមសេនីយ៍ត្រី ចាន់ កិត្តិខុម ស្នងការរងទទួលផែនប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ។

នគរបាលបានឲ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ ហួត សុវណ្ណនី ភេទស្រី អាយុ៣៦ឆ្នាំ ស្នាក់នៅទីតាំងម៉ាស្សាផ្ទះលេខ ៣២B ផ្លូវ២១៧ ម្ដុំច្រមុះជ្រូកស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យរាជធានីភ្នំពេញ ។

កម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានឲ្យដឹងថា ទីតាំងម៉ាស្សាកោសជប់ យីហោ វណ្ណនី រីករាយ ចាប់ផ្ដើមបើកបម្រើសេវាចាប់ពីម៉ោង១០ ព្រឹករហូតដល់ម៉ោង២ រំលងអធ្រាត្រ ដោយមាននារីក្មេង ចាស់ចំនួន៥នាក់ រង់ចាំភ្ញៀវ មកម៉ាស្សា និងរួមភេទ ដោយ តម្លៃរួមភេទ១ដង ចាប់ពី ២០ដុល្លារទៅ ២៥ដុល្លារ ។

ក្រោយពេលបញ្ចប់ប្រតិបត្តិការនេះផងដែរ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ៦នាក់ ក្នុងនោះនារីរងគ្រោះចំនួន ៥នាក់ (អនីតិជន២នាក់ អាយុ១៤ និងអាយុ១៦ឆ្នាំ) និងម្ចាស់ទីតាំង ភេទស្រីម្នាក់បាននាំខ្លួនយកមកការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនដើម្បីបន្តការសាកសួរតាម នីតិវិធី ។ ចំណែកឯនារីរងគ្រោះទាំង៥នាក់នោះត្រូវបាន សមត្ថកិច្ចប្រគល់ជូនអង្គការសង្គមកិច្ចដើម្បីអប់រំ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post