header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនសង្ស័យជាចោរ និងជាអ្នកប្រើប្រាស់គ្រឿងញៀនម្នាក់ បានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿង របស់ជនរងគ្រោះម្នាក់ទៀត ជាមន្ត្រីរាជការ បានសម្រេចទៅហើយ នៅត្រង់ចំណុចផ្ទះគ្មានលេខមួយកន្លែង ក្នុងក្រុមទី៤ ភូមិខ.១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ កាលពីម៉ោងជាង៩ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ តែអ្វីដែលសំខាន់នោះ ស្ទើរតែមិនអាចជឿទេថា ក្រោយពីកម្លាំងសមត្ថកិច្ចប៉ុស្ដិសង្កាត់ច្រាំងចំរេះទី២ នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដែលស្ថិតក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ពីលោកវរសេនីយ៍ឯក គល់ យី អធិការខណ្ឌ ទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះ ក៍បានបើកការស្រាវជ្រាវភ្លាមៗ ដើម្បីកំណត់ពីអត្តសញ្ញាណរបស់ជនសង្ស័យ ទើបឈានដល់ការឃាត់ខ្លួនបាន និងដកហូតបានម៉ូតូ១គ្រឿងម៉ាកGTRZXM-25 ពណ៌ផ្កាឈូកលាយស ពាក់ស្លាកលេខ ភ្នំពេញ 1GU-8751 ដែលជារបស់ជនរងគ្រោះ ដើម្បីយកមកប្រគល់ជូនជាបណ្ដោះអាសន្នវិញ នៅត្រង់ចំណុចក្នុងក្រុម២ ភូមិខ.១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ នាវេលាម៉ោង២៖៣០នាទីរសៀលថ្ងៃខែឆ្នាំដដែលនេះ។

មន្ត្រីនគរបាលខណ្ឌឬស្សីកែវ បានបញ្ជាក់ថា ជនសង្ស័យដែលបង្ក្រាបបានក្នុងបទល្មើសលួច (មានស្ថានទម្ងន់ទោស) ឈ្មោះ ញ៉ែប សុវណ្ណារិទ្ធ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ក្រុម២ ភូមិ ខ.១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ និងមានសារធាតុញៀន។ រីឯជនរងគ្រោះម្ចាស់មូតូឈ្មោះ ហ៊ុល ភក្ដី ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្រ្តីរាជការ ស្នាក់នៅផ្ទះលេខ១១២ ស្ថិតតាមបណ្ដោយផ្លូវបេតុង ក្នុងក្រុម៤ ភូមិខ.១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

មន្ត្រីនគរបាលដដែលបានបញ្ជាក់ពីដំណើររឿង មុនឈានដល់ការដេញតាមស៊ើបអង្កេតបង្ក្រាបឃាត់ខ្លួនជនសង្ស័យជាចោរលួចម៉ូតូ និងជាអ្នកប្រើប្រាស់គ្រឿងញៀន យ៉ាងដូច្នេះថា៖ នាវេលាម៉ោងប្រមាណជា៩៖៤០នាទីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា មានការភ្ញាក់ផ្អើលមួយបានកើតឡើង ថាជនរងគ្រោះជាមន្ត្រីរាជការ បានជិះម៉ូតូរបស់ខ្លួនខាងលើ ទៅដឹកទីកក។ លុះត្រទ្បប់មកដល់មុខផ្ទះវិញ ក៍លើកទីកកកចូលទៅក្នុងផ្ទះ ដោយទុកសោរនៅជាប់ម៉ូតូស្រាប់ ត្រឹមតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ ស្រាប់តែលេចមុខជនសង្ស័យបានធ្វើសកម្មភាពលួចយកជិះគេចខ្លួនបាត់ភ្លាមៗតែម្ដង។ បន្ទាប់ពីជនសង្ស័យលួចបានម៉ូតូហើយជិះរត់គេចខ្លួនបាត់ស្រមោល ទើបកម្លាំងសមត្ថកិច្ចទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះជាមន្ត្រីរាជការ ក៍បានបើកការស្រាវជ្រាវរហូតបង្ក្រាបឃាត់ខ្លួនបានត្រឹមតែប៉ុន្មានម៉ោងក្រោយប៉ុណ្ណោះ នៅថ្ងៃខែឆ្នាំដដែលនេះ។

ទោះបីយ៉ាងណា ចំពោះជនសង្ស័យជាចោរលួចម៉ូតូ និងជាអ្នកប្រើប្រាស់គ្រឿងញៀន បាននិងកំពុងស្ថិតក្រោមការបន្តឃុំខ្លួនសាកសួបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ដរស្សីកែវ ក្នុងការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post