header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសអ្នករត់កង់បី​ម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ទំនប់ទឹក សហការជាមួយកម្លាំងកងរាជអាវុធហត្ថ និងប្រជាពលរដ្ឋ ប្រដេញតាំងពីផ្លូវ២០០៤ ខណ្ឌពោធិ៍សែនជ័យ រហូត​ដល់​ផ្លូវជាតិលេខ១ ជិតផ្សារព្រែកឯង ខណ្ឌច្បារអំពៅ ទើបស្ទាក់ចាប់បាន ក្រោយពីរូបគេ​បែកគំនិតខ្ចីទូរស័ព្ទនារីខារ៉ាអូខេ Golden Sound ដើម្បីបើករកមើលប្រព័ន្ធ GPS តែបែរជាបើករត់។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុច KTV (Golden Sound) ផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ចាប់បាន​នៅ​ជិតផ្សារព្រែកឯង ខណ្ឌច្បារអំពៅ។

មន្ត្រីនគរបាលប៉ុស្ដិ៍ទំនប់ទឹក បានប្រាប់ឲ្យដឹងថា មុន​ពេលកើតហេតុ គេឃើញកម្លាំងប៉ូលិស  កង​អាវុធហត្ថ និងប្រជាពលរដ្ឋដេញ បាន​ដេញ​តាមកង់បីឥណ្ឌាមួយគ្រឿង ដែលបើកបរដោយជនសង្ស័យម្នាក់ និងបានស្រែកឲ្យជួយចាប់ តាំងពីផ្លូវ២៧១ ឆ្លងកាត់មូលដ្ឋានសង្កាត់ទំនប់ទឹក​ ទើបកម្លាំងនគរបាលប៉ុស្តិ៍ទំនប់ទឹក​ ដែលកំពុង​ប្រចាំការនៅគោលដៅ បានចេញជួយអន្តរាគមន៍ដេញតាមដែរ ដោយបោះដៃតាមវិទ្យុទាក់ទង(អាយឌី) សុំសហការជាមួយកម្លាំងមូលដ្ឋានពាក់ព័ន្ធ រហូតឆ្លងចូលទឹកដីខណ្ឌមានជ័យ ផ្លូវ២៧១​ រួចឡើងតាមស្ពានព្រះមុនីវង្ស រួចបន្តបើករត់ទៅតាមផ្លូវជាតិលេខ១ ខណ្ឌច្បារអំពៅ រហូរជិតដល់​ផ្សារព្រែកឯង ស្ថិតក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ជនសង្ស័យបានបត់កង់បី​ត្រឡប់ក្រោយ ទើបសមត្ចកិច្ចដែលប្រដេញតាម បានដកកាំភ្លើងបាញ់២គ្រាប់ឡើងលើ ដើម្បីគំរាមឲ្យឈប់ ហើយក៏ធ្វើការស្ទាក់ឃាត់ខ្លួនជនសង្ស័យបានតែម្ដង រួចយកទៅអធិការនគរបាលខណ្ឌចំការមន ដើម្បីសួរនាំភ្លាមៗតែម្ដង។

ជុំវិញករណីខាងលើនេះ គឺជនសង្ស័យមានគ្នា២នាក់ បើកកង់បីឥណ្ឌាម្នាក់មួយគ្រឿងមកចូលខារ៉ាអូខេខាងលើ ខណៈដល់ពេលជិតចប់កម្មវិធី ជនសង្ស័យម្នាក់ ក្នុងចំណោមគ្នា២នាក់ បានបន្លំលួចយកទូរស័ព្ទពីនារីអ្នកទទួលភ្ញៀវក្នុងបន្ទប់របស់ខ្លួន រួចដើរចេញមកក្រៅ ហើយឡើងជិះកង់បី PassApp របស់ខ្លួនបំណងគេចខ្លួន តាំងពីផ្លូវ២០០៤ រហូតឆ្លងកាត់៤ខណ្ឌ ផ្អើលដល់សមត្ថកិច្ចដេញចាប់បាននៅផ្លូវជាតិលេខ១ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ដោយសារកម្លាំងសមត្ថកិច្ចបាញ់គំរាម២គ្រាប់ ទើបឃាត់ខ្លួនបាន។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបាននគរបាលពហ្រ្មទណ្ឌខណ្ឌចំការមន ធ្វើការសាកសួរ និងទាក់ទងប្រគល់ឲ្យ​កម្លាំងនគរបាលខណ្ឌពោធិ៍​សែនជ័យវិញ ព្រោះកើតហេតុនៅសង្កាត់កាកាបទី១ ដើម្បីកសាងសំ​ណុំរឿងចាត់ការបន្តតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post