header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអះអាងថា​ កម្ពុជា មិនមានការរឹតត្បិតសេរីភាពសារព័ត៌មាន តាមអនឡាញនោះឡើយ ខណៈ​ដែលសិទ្ធិសេរីភាពសារព័ត៌មាន នៅកម្ពុជា មានភាពល្អប្រសើរ ។

ការអះអាង​របស់​លោក​ ខៀវ​ កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​នេះ គឺជាការឆ្លើយតបទៅនឹងសំណួរបស់លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស​ បានលើកឡើង​ទាក់ទងទៅនឹងប្រកាសអន្តរក្រសួង ស្តីពីការគ្រប់គ្រងការផ្សព្វផ្សាយតាមគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គមនៅកម្ពុជា កាលពីខែឧសភា ឆ្នាំ២០១៨។

លោកបានបញ្ជាក់ថា​ ប្រកាសអន្តរក្រសួង ចុះថ្ងៃទី១៨ ខែឧសភា គឺគ្រាន់តែចង់បញ្ជាក់អំពីតួនាទីភារកិច្ចរបស់ក្រសួងពាក់ព័ន្ធ នៅក្នុងការទទួលខុសត្រូវនៅពេលដែលមានករណីផ្សព្វផ្សាយព័ត៌មានមួយចំនួន ដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិប៉ុណ្ណោះ ។ ជាពិសេស​ ក្រសួងនីមួយៗ គឺជាអ្នកទទួលខុសត្រូវទៅតាមតួនាទី និងភារកិច្ច ដែលមានចែងនៅក្នុងប្រកាសនោះ ។

លោកបានបញ្ជាក់ទៀតថា ការបង្កើតក្រុមការងារ និងប្រកាសអន្តរក្រសួង ដោយដាក់ចេញនូវវិធានការទប់ស្កាត់ព័ត៌មានប៉ះពាល់សង្គមជាតិនៅតាមអនឡាញនោះ មិនមែនជាចេតនាក្នុងការបំបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនៅតាមបណ្តាញសង្គមនោះឡើយ។

តែយ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រី បានស្វាគមន៍ ចំពោះការផ្តល់មតិយោបល់កែលម្អទៅលើខ្លឹមសារនៃប្រកាសអន្តរក្រសួង ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះផងដែរ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post