header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

(ស្វាយរៀង)៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩:០៥ព្រឹក នាទីថ្ងៃទី ០៦ ខែវិច្ឆិកា ២០១៨នេះ នៅផ្ទះយាយបង្កើតរបស់ខ្លួនត្រង់ចំណុចភូមិ ព្រៃតាយឹង ឃំុ ប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង កុមារីអាយុ១៦ខែម្នាក់ដើរធ្លាក់ទឹកស្រះខាងមុខផ្ទះរបស់យាយបង្កើតស្លាប់យ៉ាងអាណោចអាធម្មខណះដែលឪពុកយកមកផ្ញើនិងម្តាយហើយរវល់ការងាររីឯប្រពន្ធឆ្លងទន្លេសម្រាកនៅមន្ទីរពេទ្របាន៤ថ្ងៃ ។

បើតាមឪពុកក្មេងរងគ្រោះឈ្មោះ មាន សម្បតិ្ត អាយុ ២៥ឆ្នាំ មុខរបរ សំណង់ ម្តាយឈ្មោះ ស្រី ស៊ីណា អាយុ២២ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិឃំុកើតហេតុខាងលើហើយនៅព្រឹកថ្ងៃកើតហេតុឪពុកក្មេងរងគ្រោះបានពរកូនមកផ្ញើម្តាយបង្កើត(ត្រូវជាយាយ)ហើយរវល់ជាប់ធ្វើទ្វារដែកអោយគេ។ប្រភពដដែលបានបន្តទៀតថា៖ខណះដែលឪពុកសួរកូនពេលនោះទើបដឹងថាបាត់កូនក៏នាំគ្នាដើររកតែមិនឃើញក៏សង្ស័យធ្លាក់ស្រះទឹកក៏ចុះរុករៀវរកឃើញក្នុងស្រះទឹកមែន ។

សមត្ថកិច្ចបានអោយដឹងថា៖កុមារីជនរងគ្រោះមានឈ្មោះ ម៉ៅ ស្រីពេជ្រ ភេទស្រី អាយុ១ឆ្នាំ៤ខែ
បានលង់ទឹកស្រះស្លាប់នៅមុខ ផ្ទះឈ្មោះ​ ស្រី ម៉ៅ ភេទ ប្រុស អាយុ៥៥ឆ្នាំ មុខរបរ កសិករ(ត្រូវជាជីតា) និងប្រពន្ធឈ្មោះ ផង់ អុន អាយុ៦៥ ឆ្នាំ មុខរបរ កសិករ (ត្រូវជាជីដូន) រស់នៅភូមិឃំុកើតហេតុខាងលើ រហូតដល់ម៉ោង ១១និង៣០នាទីថ្ងៃត្រង់ក៏បានរាយការណ៍មកប៉ុស្ដិ៍នគរបាលប្រសូតិ ហើយកម្លាំងប៉ុស្ដិ៍ក៏បានចុះទៅដល់កន្លែងកើតហេតុពិនិត្យនិងធ្វើកិច្ចសន្យាហើយបានប្រគល់សាកសពទៅអោយគ្រួសារធ្វើបុណ្យតាមប្រពៃណី ។
*មូលហេតុ* ឪពុកម្ដាយមានការធ្វេសប្រហេស ។សូមបញ្ជាក់ផងដែរថា៖កុមារីរងគ្រោះជាកូនទីក្នុងចំណោមបងប្អូន៣នាក់។

សូមចូលរួមសោកស្តាយនិងសូមអោយបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះកូនតូចៗដែលងាយរងគ្រោះករណីខាងលើនេះចឹងនិងសូមអំពាវនាវដល់សប្បុរសជនទាំងអស់ទាំងក្នុងស្រុកទាំក្រៅស្រុកមេត្តាជួយឧបត្ថម្ភដល់ក្រុមគ្រួសារកុមារីរងគ្រោះខាងលើដែលមានជីវភាពខ្វះខាតហើយត្រូវបាត់បង់កូនជាទីស្រលាញ់ថែមទៀត ៕ ដោយ៖ភក្ដី

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post