header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មន្រ្ដីជាន់ខ្ពស់​រាជរដ្ឋាភិបាល​ បានកោតសរសើរចំពោះសកម្មភាពយុវជន នៃសហភាពសហព័ន្ធយុវជនកម្ពុជាទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធក្នុងការអភិវឌ្ឍសង្គមជាតិជាង៤០ឆ្នាំកន្លងមកនេះ ឲ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ។

ក្នុងពិធីបើកមហាសន្និបាត សហភាពសហព័ន្ធយុវជនកម្ពុជាលើកទី៤ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា​ នេះ នៅសណ្ឋាគាសុខាភ្នំពេញ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា សហភាពសហព័ន្ធយុវជនកម្ពុជាបានដើរតួនាទីសំខាន់លើការងារអប់រំ បរិស្ថាន ថែរក្សាវប្បធម៌ជាតិ និងសកម្មភាពមនុស្សធម៌តាមរយៈការបង្កើតឲ្យមានព្រឹត្តិកាណ៍ផ្សេងៗ ៖ ក្នុងដំណាក់កាល៥ឆ្នាំទៅមុខ កម្លាំង និងចំនួនយុវជនក្នុងស្រទាប់មហាជនកាន់តែមានចំនួនកើតឡើង ស្របពេលនិងមានការវិវឌ្ឍនផ្នែកបច្ចេកវិទ្យា សង្គម សេដ្ឋកិច្ច។

លោក​ ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាហៅកាត់ថា ស.ស.យ.ក មានប្រសាសន៍ថា មហាសន្និបាតលើកទី៤ របស់សហភាពសហព័ន្ធយុវជនកម្ពុជានេះ ធ្វើឡើងរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ដើម្បីបូកសរុបការងារឆ្នាំ២០១២-២០១៨ និងទិសដៅការងារឆ្នាំ២០១៨-២០២០ ព្រមទាំងការបោះឆ្នោតជ្រើសតាំងសមាជិក ជាមួយកិច្ចពិភាក្សា និងការអនុម័តលើការកែប្រែលក្ខន្តិកៈនៃសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៍ខ្ពង់ខ្ពស់ក្នុងពិធីបិទ មហាសន្និបាតរបស់សហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post