
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសជំនួបជាមួយសិស្សជាប់និទ្ទេស A នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានផ្ញើសារទៅអតីតមេបក្សប្រឆាំង ដែលកំពុងរស់នៅក្រៅប្រទេសថា បើចង់បានវប្បធម៌បង្រួបបង្រួម ត្រូវរៀបចំខ្លួនឯងឲ្យបានស្រួលបួល បើនៅតែបន្តបង្កបញ្ហានោះ គ្មានផ្លូវល្អនោះទេ។
សម្តេចតេជោ បានថ្លែងបន្តទៀតថា បើអតីតមេបក្សប្រឆាំង មិនអន់ឱនឲ្យកូនសម្តេចទេ សម្តេច ក៏មិនអត់ឱនឲ្យកូនគេដែរ។
សម្តេចនាយករដ្ឋមន្រ្តី អះអាងថា “បើចង់បានវប្បធម៌បង្រួបបង្រួម ត្រូវអ្វីឲ្យស្រួលមក។ បើធ្វើមកអាក្រក់ យើងមិនអត់ឱនឲ្យទេ ព្រោះយើងគ្មានជម្រើស”។
សម្តេចតេជោ បានលើកឡើងពីអតីតបក្សប្រឆាំងទៀតថា សូម្បីតែសិស្សជាប់និទ្ទេស A កីឡាបានទទួលជយលាភី ប្រាសាទរបស់ខ្មែរ បានចូលជាបេតិកភណ្ឌ ក៏ពួកគេមិនអបអរសាទរផង បើអីចឹងតើឡើងមកកាន់អំណាចម៉េចកើត។
ក្នុងឱកាសនោះ សម្តេចថា មិនមែនបង្រៀនឲ្យក្មេងៗជំនាន់នេះ រៀនសូត្រតាមអ្នកជំនាន់ចាស់ ដែលមានគំនិតមិនល្អនោះទេ តែបើល្អយកគំរូតាមចុះ។
សម្ដេច នាយករដ្ឋមន្រ្តី អះអាងថា បច្ចុប្បន្នព័ត៌មានក្លែងក្លាយ កំពុងមានការវាយលុកយ៉ាងខ្លាំង។ ដោយនៅសុខៗ គេថា សម្តេច ហ៊ុន សែន ស្លាប់ហើយ ២ម៉ោងមុន។ ដោយសារតែព័ត៌មានក្លែងក្លាយ សម្បូរបែបប្រទេស អាល្លឺម៉ង់ បានបង្កើតច្បាប់កាត់ទោសលើព័ត៌មានក្លែងក្លាយ៕