
ស្ទឹងត្រែងៈ កម្លាំងនគរបាលអធិការដ្ឋានស្រុកសៀមប៉ាង និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសេកុង សហការជាមួយកម្លាំងជំនាញអង្គការដោះមីនកម្ពុជា កាលពីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ បានចុះទៅដោះ និងសែងយកគ្រាប់បេ MK82 មិនទាន់ផ្ទុះមួយគ្រាប់ ខណៈនៅមានគីប មានគុណភាពអាចផ្ទុះបាន នៅត្រង់ភូមិបានមួង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
បច្ចុប្បន្នគ្រាប់បេ MK82 នេះ ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋានស្រុកសៀមប៉ាង បានប្រគល់ជូន CMAC យកទៅរក្សាទុកកន្លែងជំនាញរបស់អង្គការ រង់ចាំកម្ទេចចោលពេលក្រោយ ជៀសវាងបង្កគ្រោះថ្នាក់ពេលក្រោយ៕





