header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពត៖ នៅយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ មន្ដ្រីយោធាម្នាក់ និងបក្ខពួកសរុប៦នាក់ ចេញពីផឹកស៊ីក្នុងហាងខារ៉ាអូខេរ៉ូយ៉ាល់កំពត ដកកាំភ្លើងបាញ់មេឃដោយគ្មានមូលហេតុ ស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត តែត្រូវកម្លាំងនគរបាលចាប់ខ្លួនបានភ្លាមៗ ចំនួន៣នាក់។

នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់ ឲ្យដឹងថា មុនពេលកើតហេតុ មានមនុស្សមួយក្រុម​មានគ្នា​០៦នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ ​ជិះម៉ូតូចំនួន០៤គ្រឿង ក្រោយ​ចេញពីខារ៉ាអូខេ​រ៉ូយ៉ាល់ ហើយបានដកកាំភ្លើង​ខ្លី បាញ់​​ឡើងលើមួយគ្រាប់ ហើយជិះម៉ូតូគេចចេញបាត់​។

ក្រោយមកទៀត ខ្មាន់កាំភ្លើងខាងលើ បានបាញ់ឡើងលើនៅ​២កន្លែងផ្សេងទៀត ​ដោយមួយកន្លែងនៅលើស្ពានព្រែកកំពង់បាយ និងនៅក្បែរខារ៉ាអូខេរ៉ូយាល់ ដដែល ហើយគេខ្លួនបាត់ស្រមោល។

ក្រោយទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាឲ្យកម្លាំងនគរបាលជំនាញ បើកការស្រាវជ្រាវភា្លមៗ ស្ទើរតែពេញមួយយប់ទល់ភ្លឺ រហូតដល់​ទាបភ្លឺ​ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ទើបឈានដល់ឃាត់ខ្លួនបានជនសង្ស័យ៣នាក់ ដោយម្នាក់ជាមន្ដ្រីយោធា (ជនដៃដល់)។

ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់ថា ជនសង្ស័យទី១៖​ ឈ្មោះ ហេង ចិន្តា ហៅចិន ​អាតុ៣៣ឆ្នាំ ជាមន្ដ្រីយោធា រស់​នៅភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ដកហូតបានកាំភ្លើងខ្លីទំនើបមួយដើម ម៉ាក​ Glock 19 លេខLL T620 បង់១ ហើយជននេះ​មានអត្តសញ្ញាណប័ណ្ណទាហាន និងប័ណ្ណសំគាល់អាវុធសមូហភាព, ជនសង្ស័យទី២៖ឈ្មោះលាង សំបូរ ហៅម៉ាប់ ​អាយុ៣១ឆ្នាំ មានទីលំនៅភូមិ​អណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត (គូកនផឹកស៊ីជាមួយ) និងទី៣៖ឈ្មោះ ប៊ូ សុភា ហៅ​ម៉ៅ ​អាយុ៣៣ឆ្នាំ នៅភូមិតាដឹប សង្កាត់អណ្តូងខ្មែរ ក្រុងកំពត (គូកនផឹកស៊ីជាមួយ)។

បច្ចុប្បន្នជនសង្ស័យ​ត្រូវបានកម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពត កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់តាមច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post