header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

អ៊ីរ៉ាក់ៈ ប្រភពព័ត៌មានពីក្រុមនគរបាល បានឲ្យដឹងថា ការផ្ទុះគ្រាប់បែកបង្កប់ក្នុងរថយន្តមួយគ្រឿង បានសម្លាប់មនុស្សយ៉ាងហោច៥នាក់ និង១៦នាក់ផ្សេងទៀត រងរបួស នៅទីក្រុងទីគ្រីត ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃអាទិត្យ ហើយហេតុការណ៍ផ្ទុះគ្រាប់បែកនេះដែរ បណ្តាលឲ្យរថយន្តរាប់សិបគ្រឿង រងការឆាបឆេះជាអគ្គិភ័យ។ នៅមិនទាន់មានការប្រកាសទទួលស្គាល់ភ្លាមៗនោះទេ សម្រាប់ការបំផ្ទុះគ្រាប់បែកនេះ។

គួរឲ្យដឹងថា ការវាយប្រហារដោយគ្រាប់បែកបែបនេះ កម្រកើតមានឡើងខ្លាំងណាស់នៅក្នុងទីក្រុងទីគ្រីត ដែលមានចម្ងាយប្រហែង១៦០គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុងបាដាដ ចាប់តាំងពីក្រុមរដ្ឋអ៊ីស្លាម ត្រូវបានផ្តួលរំលំនៅក្នុងប្រទេសអីរ៉ាក់ កាលពីឆ្នាំ២០១៧។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមជីវពលរដ្ឋអ៊ីស្លាម បានផ្លាស់ប្តូរយុទ្ធសាស្រ្តរបស់ពួកគេ ពីការគ្រប់គ្រងដែនដី មកប្រើប្រាស់តាក់ទិកបះបោរវិញ ដូចជាការបំផ្ទុះគ្រាប់បែក និងការវាយប្រហារមកលើកងកម្លាំងសន្តិសុខ ចាប់តាំងពីបរាជ័យរបស់ពួកគេ។

ដោយឡែក ប្រភពព័ត៌មានពីក្រុមអ្នកវិភាគ និងកងកម្លាំងសន្តិសុខ បានឲ្យដឹងថា ការវាយប្រហារទាំងនេះ ទំនងជាធ្វើឲ្យកើនឡើងតំបន់កាន់កាប់របស់ក្រុមជីវពលស៊ុននី នៅតំបន់ភាគខាងជើង និងភាគខាងលិចប្រទេសអ៊ីរ៉ាក់ ថ្វីត្បិតតែសន្តិសុខនៅក្នុងទីក្រុងបាដាដ មានលក្ខណៈល្អប្រសើរជាងមុនក៏ដោយ។

រដ្ឋាភិបាលអ៊ីរ៉ាក់ បាននិយាយនៅក្នុងសប្តាហ៍នេះថា ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមអ៊ីរ៉ាក់ ប្រហែល២ពាន់នាក់ ដែលមានមូលដ្ឋាននៅតំបន់ព្រំដែន ស្ថិតនៅភាគខាងកើតប្រទេសស៊ីរី បានព្យាយាមវិលត្រឡប់មកកាន់ប្រទេសអ៊ីរ៉ាក់វិញ ហើយកងកម្លាំងសន្តិសុខ បានត្រៀមខ្លួនរួចរាល់ក្នុងការការពារការរាតត្បាតរបស់ក្រុមជីវពលមួយនេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post