header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

បាត់ដំបងៈ ជនសង្ស័យក្នុងករណីប៉ុនប៉ងអំពើឃាតកម្មគិតទុកជាមុនចំនួន៣នាក់ ត្រូវបាននគរបាលជំនាញផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកបាណន់ បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី២៧ វិច្ឆិកា ២០១៨ ម្សិលមិញនេះ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។

ជនសង្ស័យទាំង៣ ទី១.ឈ្មោះ ជិន ឡៃហេង ហៅភ័ក្រ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិបាដាក់ត្បូង ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល ។ ២.ឈ្មោះ សឹម ប៊ុនធឿន ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិបឹងក្រសា ឃុំស្នឹង ស្រុករតនមណ្ឌល ។ ៣.ឈ្មោះ ធឿន សីហា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅក្នុងភូមិឃុំជាមួយជនសង្ស័យទី២។

ករណីខាងលើ សមត្ថកិច្ចមិនបានប្រាប់លម្អិតនោះទេ ដោយគ្រាន់តែប្រាប់ថា ជនសង្ស័យទាំង៣នាក់នេះ ជាប់ពាក់ព័ន្ធសំណុំរឿងប៉ុនប៉ងឃាតកម្មគិតទុកជាមុន ដែលប្រព្រឹត្តកាលពីថ្ងៃទី២៣ វិច្ឆិកា ២០១៨ កន្លងទៅថ្មីៗ នៅចំណុចដីថ្មី៣៨ ក្នុងភូមិបឹងក្រសា ឃុំស្នឹង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post