ភ្នំពេញៈ បុរសជនជាតិ អង់គ្លេសម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ជួល ផ្ទះលេខ ២១B ផ្លូវ៧០ភូមិ១៩សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១២យប់ថ្ងៃសៅរ៍ ២រោច ខែកក្តិក ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ។
សពឈ្មោះ KENDALL PETER GRAHAM ភេទប្រុស អាយុ៧៤ឆ្នាំ ជនជាតិ អង់គ្លេស មុខរបរទេសចរណ៍។
ក្រោយពីសភាពការណ៍កើតឡើងកម្លាំងជំនាញខណ្ឌ នឹងប៉ុស្តិ៍បានចុះដល់ និងគ្រប់គ្រងកន្លែងកើតហេតុ ហើយរាយការណ៍ជូនព្រះរាជអាជ្ញា នឹងការិយាល័យ បច្ចេកទេសវិឡាសាស្រ្ត នឹង ការិ.ព្រហ្មទណ្ឌកំរិតធ្ងន់ ការិយាល័យអន្តោប្រវេសន៍ ដើម្បីបង្កើត គណះកម្មាធិការធ្វើកោសល្យវិឆ្ច័យ ពិនិត្យសព។
ជាលទ្ធផលតាមការពិនិត្យការិយាល័យ ជំនាញបច្ចេកទេសបានបញ្ជាក់ សពជនរងគ្រោះស្លាប់ដោយគាំងបេះដូង។ ហើយនៅកន្លែងកើតហេតុរកឃើញសម្ភារមួយចំនួនដូចជា ១.លិខិតឆ្លងដែនលេខ ៥១១២៨៣៥៦។ ២. លុយដុលារចំនួន២០ដុល្លារ។ ៣.វ៉ាលីចំនួន០១ ។ ៤.សំលៀកបំពាក់មួយចំនួន។ ៥.កាតសំគាល់ខ្លួន០១។
ក្រោយពិនិត្យរួច ខាងជំនាញ បច្ចេកទេស បានដឹកសាកសពយកទៅតម្កល់នៅសាលតម្កល់សព វត្តស្ទឹងមានជ័យ៕