header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ឆ្នាំងៈ កាលពីពេលថ្មីៗនេះម្ចាស់អង្គកឋិនទានមួយក្រុមអញ្ជើញមកពីរាជធានីភ្នំពេញបានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីគណៈកម្មការអាចារ្យវត្ត (សិលាមណីហៅវត្តគ្រួស)មានទីតាំងឋិតនៅក្នុង ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានប្រកាសតាមឃោសនស័ព្ទក្តែងៗមុខពុទ្ធបរិស័ទចំណុះជើងវត្ត និងម្ចាស់អង្គកឋិនទានអំពីកាបែងចែកបច្ច័យសង្កត់ត្រៃនៃអង្គកឋិនទានទាំងមូល ត្រូវបែងចែកទៅប្រគេនព្រះគ្រូចៅអធិការវត្តចំនួន២០%ជាកំហិត នៃបច្ច័យសរុបទាំងអស់។

ដោយសារតែមានរឿងចម្លែកប្លែកពីវត្តដទៃៗនៅទូទាំងខេត្តកំពង់ឆ្នាំង ក៏ដូចជាទូទាំងប្រទេសកម្ពុជា ទើ​បនៅព្រឹកថ្ងៃទី២៤ វិច្ឆិកា ២០១៨ ម្ចាស់អង្គកឋិនទានបានចុះដល់ទីវត្ត (សិលាមណីហៅវត្តគ្រួស)នោះផ្ទាល់តែម្ដង ដើម្បីចង់ដឹងការពិតពេលទៅដល់មិនបានជួបនឹងព្រះគ្រូចៅអធិការវត្ត និងគណៈកម្មការអាចារ្យវត្តនោះទេ តែបានទូរស័ព្ទព្រះគ្រូចៅអធិការផ្ទាល់ព្រះអង្គបានមានសង្ឃដីកាថា រឿងបច្ច័យគ្រប់កម្មវិធីបុណ្យនៅក្នុងវត្តនេះ ទោះជាបានចំនួនប៉ុន្មានក៏ដោយក៏ត្រូវកាត់២០% ដើម្បីប្រគេនមកអាត្មាជាព្រះគ្រូចៅអធិការវត្ត ដើម្បីប្រើប្រាស់ផ្សេងៗតាមការគួរ ដែលវាជាទម្លាប់ទៅហើយ ។ មិនថា តែកឋិនទានទេ សូម្បីតែបច្ច័យកាលពីបុណ្យភ្ជុំបិណ្ឌ នឹងបុណ្យចូលឆ្នាំ ក៏ត្រូវដក២០%នៃបច្ច័យសរុបប្រគេនទៅព្រះចៅអធិការវត្តដែរ  ដើម្បី​ប្រើប្រាស់ផ្ទាល់ខ្លួនតាមការគួរ។ ហើយការរៀបចំនៃការកាត់បច្ច័យ២០%នេះ គឺមានការប្រជុំសម្រេចរបស់មន្ទីរធម្មការខេត្ត និងធម្មការស្រុកត្រឹមត្រូវរួចហើយ មិនមែនធ្វើឡើងដោយចិត្តឯងនោះទេ។

ពាក់ព័ន្ធជុំវិញសាច់រឿងខាងលើនេះ ប្រធានមន្ទីធម្មការ និងសាសនាខេត្តកំពង់ឆ្នាំង លោក ស លៀង បានលើកឡើងថា គាត់មិនបានដឹងរឿងអ្វីទាំងអស់ ហើយគាត់ក៏មិនដែលបានទៅប្រជុំដាក់ផែនការអោយគណៈកម្មការវត្តណាមួយយកបច្ច័យ២០% ទៅប្រគេនព្រះគ្រូចៅអធិការវត្តនោះដែរ។ ហើយគាត់និងប្រើធម៌ក្តៅកោះហៅគណៈកម្មការអាចារ្យវត្ត និងព្រះសង្ឃទូទាំងខេត្តយកមកប្រជុំដោះស្រាយឲ្យបានលឿនបំផុត ក្នុងពេលខ្លីខាងមុខនេះ ដើម្បីកុំឲ្យប៉ះពាល់ដល់ កេរ្តិ៍ឈ្មោះរបស់មន្ទីរ និងកេរ្តិ៍ឈ្មោះវិស័យសាសនា ដែលជាសាសនាដ៏ផូរផង់របស់ប្រជាជនខ្មែរទូទាំងប្រទេសគោរពបូជានោះទេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post