header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនសង្ស័យ៤នាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៏នគរបាលរដ្ឋបាល បឹងកេងកងទី១ ឃាត់ខ្លួនបាន បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ឌមិនបានសម្រេច បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១១:២៥នាទីយប់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវ៥១ កែងនិង២៩៤ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យទីមួយមានឈ្មោះ ជា យូហាន អាយុ១៧ឆ្នាំ មុខរបរ សិស្ស សាលា ABI រស់នៅម្តុំផ្សារស្ទឹងមានជ័យចាស់។ ទី២មានឈ្មោះ សូត សុវណ្ណរាជ អាយុ១៦ឆ្នាំ មុខរបរ សិស្សវិទ្យាល័យទួលអំពិល រស់នៅម្តុំសង្កាត់ស្ទឹងមានជ័យទី៣។ ទី៣ ឈ្មោះហាង ជាវហេង អាយុ១៧ឆ្នាំ មុខរបរសិស្សសាលាABI រស់នៅក្នុងបុរីពិភពថ្មី ចំការដូង ខណ្ឌដង្កោ។
និង ឈ្មោះ មាស ចន្នី អាយុ ១៧ឆ្នាំ មុខរបរ សិស្សសាលាABI រស់នៅព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថាដំបូងឡើយឃើញជនរងគ្រោះជាបុរសម្នាក់បានឈរចុចទូរស័ព្ទនៅលើចិញ្ចើមផ្លូវស្រាប់តែមានជនសង្ស័យមួយក្រុមជិះម៉ូតូពីរគ្រឿងមួយគ្រឿងម៉ាក Dream-2018 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GH-9790 ជិះឌុបគ្នា២នាក់ និងមួយគ្រឿងទៀតម៉ាក Beat ពណ៌ស លាយខៀវ ស៊េរី២០១៨ ពាក់ស្លាកលេខភ្នំពេញ 1GZ-7741 ជាអ្នកបិតគូទ បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះ ខណៈពេលនោះជន រងគ្រោះកំពុងឈរនិយាយទូរស័ព្ឌនៅលើចិញ្ចើមផ្លូវ ឃើញទាន់ក៏ងៀក ចេញ ជនសង្ស័យក៏ឆក់ខុសគាប់ជួនពេលនោះសមត្ថកិច្ចល្បាតមូលដ្ឋានឃើញក៏ដេញចាប់រហូតដល់ផ្លូវ៥៥ កែងនឹងផ្លូវ២៩២ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបាន ខណៈពេលដែលឃាត់ខ្លួននោះ​ និងជនសង្ស័យ២នាក់ ដែលជាអ្នកបិទគូទបានធាក់សមត្ថកិច្ចមិនដួល​ ក៏ប៉ុន្តែត្រូវបានសមត្ថកិច្ចធាក់វិញ បណ្តាលឲ្យដួលម៉ូតូចាប់បានទាំង៤នាក់ រួមទាំងម៉ូតូ ២គ្រឿងយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលបឹង កេងកងទី១ ដើម្បីធ្វើកំណត់ហេតុ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនទៅអធិការខណ្ឌចំការមនដើម្បីដាក់ទោសទណ្ឌតាមផ្លូវច្បាប់ចំណែកជនរងគ្រោះដោយសារតែមិនបានបាត់របស់គាត់បានចាកចេញពីកន្លែងកើតហេតុនេះបាត់ទៅ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post