header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ឆ្នាំងៈ ស្ពានបេឡេ១កន្លែង ដែលគេសាងសង់បណ្ដោះអាសន្ន សម្រាប់បង្វៀងធ្វើស្ពានថ្មី បានបាក់ទាំងស្រុង ដោយសាររថយន្តដឹកពោតលើសចំណុះមួយគ្រឿងបើកឆ្លងកាត់។ ស្ពានបេឡេនេះ មានទីតាំងស្ថិតនៅភូមិជីប្រង ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ហើយបានបាក់កាលពីវេលាម៉ោង៤៖៣០នាទី រសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨។

នគរបាលមូលដ្ឋាន បានឲ្យដឹងថា រថយន្តបង្កខាងលើ បានដឹកពោតក្នុងដំណើរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែបាក់ស្ពានបេឡេ ដែលគេសាងសង់បណ្ដោះអាសន្នសម្រាប់ឲ្យធ្វើដំណើរ ដោយសារស្ពានចាស់នៅទីនោះ ក្រសួងសាធារណការ កំពុងតែរុះរើ និងសាងសង់ស្ពានថ្មី។ ប្រភពដដែលបន្តថា រថយន្តបង្កពាក់ស្លាកលេខ ភ្នំពេញ 3B-9203 ដែលគេបានដឹងថា ម្ចាស់ពោតដឹកតាមរថយន្តខាងលើ មានឈ្មោះ​ ឆន  ចិន្ដា អាយុ38ឆ្នាំ មានទីលំនៅខេត្តព្រៃវែង។

ក្រោយពេលកើតហេតុ ម្ចាស់រថយន្តខាងលើ មិនបានទំនាក់ទំនងជាមួយសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានទេ ដោយបានអះអាងថា ខ្លួនធានាជួសជុលស្ពាននោះឡើងវិញ ហើយក៏បានទាក់ទងខាងមន្ទីរសាធារណការ ដោយខ្លួនឯង។ ក្រោយពីអូសរថយន្តរួចរាល់ហើយ ក៏បានបន្តដំណើរទៅមុខទៀត។

ដោយឡែក ប្រភពក្រៅផ្លូវការមួយទៀត បានឲ្យដឹងថា ករណីនេះ សង្ស័យថា រថយន្តបង្កមិនមែនដឹកពោតទេ គឺជារថយ​ន្តដឹកឈើ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post