header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

បន្ទាយមានជ័យៈ ទីតាំងយានដ្ឋានកែច្នៃយានយន្តធុនធំមួយកន្លែង ដែលព្យាយាមយកផ្លូវសាធារណៈមកធ្វើអាជីវកម្ម ត្រូវបានទទួលការព្រមានជាថ្មីពីរដ្ឋបាលក្រុងសិរីសោភ័ណ បន្ទាប់ពីមិនមានការកែប្រែ និងនៅតែបន្តសំឡេងរំខានដល់អ្នករស់នៅជិតខាង។

​ការព្រមាននេះ ធ្វើឡើងនៅផ្លូវចុះទឹកស្អាត ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខណៈដែលក្រុមការងាររបស់សាលាក្រុងដឹកនាំដោយលោកអភិបាលរង​ នាង​ ហាវ​ ចុះពិនិត្យជាលើកទី៤ តាមការស្នើសុំពីប្រជាពលរដ្ឋកាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ​ឆ្នាំ​២0១៨ម្សិលមិញនេះ។

ជួបជាមួយអ្នកយកព័ត៌មាន​ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្បែរយានដ្ឋានកែច្នៃនោះ បានលើកឡើងថា ពួកគាត់ពិតជាមិនអាចទទួលយកបានទេ នូវការរំខានដែលផ្តើមចេញពីតាំងយានដ្ឋាននេះ។ សំឡេងដំ​ កាត់​ បញ្ឆេះ​ ដែលគ្មានវេលារបស់ក្រុមជាងបានធ្វើអោយពួកគាត់មិនអាចសម្រាកសម្រាន្តបានទេ ពេលដែលមកពីធ្វើការ។ សំឡេ​ងរំខានជាបញ្ហាមួយរួចទៅហើយ​ នៅឡើយយកផ្លូវសាធារណៈមកឈប់​ ចត​ ដើម្បីធ្វើការកែច្នៃរថយន្តថែមទៀត។ ការឈប់​ ចត​នេះ បានបង្កអោយមានការកកស្ទះការធ្វើដំណើររបស់បងប្អូន មិនតែប៉ុណ្ណោះបង្កអោយកើតគ្រោះថ្នាក់ចរាចរណ៍ថែមទៀតផង។ ពួកគាត់សំណូមពរយានដ្ឋានធ្វើការដោះទីតាំងចេញពីទីប្រជុំជនទៅរកទីតាំងថ្មី ដែលមិនរំខានដល់អ្នកដទៃ។

 អភិបាលរងក្រុងសិរីសោភ័ណលោក​ នាង​ ហាវ​ បានថ្លែងប្រាប់អ្នកយកព័ត៌មានយើងថាចំពោះអាជីវកម្មយានដ្ឋានកែច្នៃយានយន្តធុនធំនេះ គឺពិតជារំលោភបំពានលើផ្លូវសាធារណៈនិងរំខានដល់ការរស់នៅរបស់អ្នកជិតខាង​។ រដ្ឋបាលក្រុង ក៏បានចុះត្រួតពិនិ្យ និងណែនាំបីលើកមកហើយអោយម្ចាស់យានដ្ឋានកែប្រែពេលវេលាធ្វើការ​ កុំជួលជុលក្នុងម៉ោងដែលបងប្អូនសម្រាកថ្ងៃ​ និងសុំអោយរកទីតាំងសមរម្យថ្មី ដែលមិនប៉ះពាល់​ ហើយបញ្ឈប់ការចតនិងឈប់យានយន្តធំៗលើផ្លូវសាធារណៈទៀត ព្រោះការចត និងឈប់រថយន្តលើផ្លូវពិតជាងាយបង្កអោយកើតមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ​។

លោកអភិបាលរងក្រុងរូបនេះ បញ្ជាក់ផងដែរថា​ រដ្ឋបាលក្រុង និងមានវិធានការក្តៅប្រសិនជាយានដ្ឋាននេះនៅតែបន្តផ្គើន និងការណែនាំ​នេះ​។

ពលរដ្ឋបានសាទរចំពោះចំណាត់ការ និងការព្រមានរបស់រដ្ឋបាលក្រុងលើយានដ្ឋានកែច្នៃមួយនេះ​ សង្ឃឹមថាចំណាត់ការនឹងមានប្រសិទ្ធភាព​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post