header ads

Sponsor

រិទ្ធី

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងដល់កម្មករនិយោជិតទាំងអស់របស់អតីតក្រុមហ៊ុន ប៉ាវ អី (ខេមបូឌា) ហ្វេកធើរីហ្គាមិន ដែលមានទីតាំងស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទៅបើកលុយដោយផ្ទាល់ខ្លួន នៅថ្ងៃសុក្រ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ចាប់ពីម៉ោង០៨:០០ នាទីព្រឹក រហូតដល់ម៉ោង១២:០០ នាទីរសៀល នៅក្នុងទីតាំង ប៉ាវ អី (ខេមបូឌា) ហ្វេកធើរីហ្គាមិន។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ។

ប្រាក់ដែលនឹងបើកជូនឱ្យកម្មករនិយោជិតអតីតក្រុមហ៊ុន ប៉ាវ អី (ខេមបូឌា) ហ្វេកធើរីហ្គាមិន ជាបុរេប្រទានរបស់រាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីថៅកែអតីតក្រុមហ៊ុន ប៉ាវ អី (ខេមបូឌា) ហ្វេកធើរីហ្គាមិន មិនទទួលខុសត្រូវ (ថៅកែរត់ចោល)។

យោងតាមសេចក្តីជូនដំណឹងដដែលបានឱ្យដឹងថា៖ កម្មករនិយោជិតទាំងអស់ត្រូវភ្ជាប់មកជាមួយនូវឯកសារដូចជា៖ កាតសម្គាល់ខ្លួនក្នុងរោងចក្រ (ច្បាប់ដើម) និងសៀវភៅការងារ ឬបណ្ណ ប.ស.ស និងបណ្ណបើកប្រាក់ឈ្នួលប្រចាំខែរបស់កម្មករនិយោជិតម្នាក់ៗ (បើមាន)។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post