header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

សៀមរាបៈ មានការភ្ញាក់ផ្អើល និងកោតសរសើរដល់ក្មេងប្រុស២នាក់បងប្អូន អាចនិយាយភាសាបរទេសបានដល់ទៅជាង១០ភាសា ដើម្បីទាក់ទាញភ្ញៀវឲ្យជួយទិញវត្ថុអនុស្សាវរីយ៍របស់ពួកគេ នៅមុខប្រាសាទតាព្រហ្ម។

បើតាមការឲ្យដឹងពី លោក សុន វុទ្ធី អាយុ៤១ឆ្នាំ មុខរបរជាងគំនូរ និងប្រពន្ធឈ្មោះ ម៉ាន់ វណ្ណា អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ នៅមុខប្រាសាទតាព្រហ្ម បានរៀបរាប់ប្រាប់ថា គាត់មានកូនចំនួន៣នាក់ ប្រុសទាំង៣ គឺកូនប្រុសច្បង ឈ្មោះ ធុច សីហា អាយុ១៦ឆ្នាំ (មុខរបរសិស្ស ថ្នាក់ទី១០ កូនទី២ ឈ្មោះ ធុច សាឡិក អាយុ១៤ឆ្នាំ ដែល ចេះភាសាបរទេស១៥ភាសា នោះ ជាសិស្ស ថ្នាក់ទី៩ និងកូនពៅឈ្មោះ ធុច តិត្យា អាយុ១២ឆ្នាំ ជាសិស្សថ្នាក់ទី៥ ពួកគាត់រៀននៅអនុវិទ្យាល័យស្រះស្រង់ ដែលមានទីលំនៅបច្ចុប្បន្ននៅក្រុមទី៥ ភូមិរហាល សង្កាត់នគរធំ ក្រុងសៀមរាប។

លោកបានបន្តថា ពួកគាត់ទាំង២នាក់បងប្អូន ទំនេរពីការសិក្សា ត្រូវបាននាំគ្នាជិះកង់ឌុបគ្នា ទៅជួយលក់វត្ថុអនុស្សាវរីយ៍ ជាមួយម្តាយនៅតាមមុខប្រាសាទ ដើម្បីជួយរកថវិកាបន្ថែម ផ្គត់ផ្គង់ក្នុងក្រុមគ្រួសារ។ ដោយសារពួកគាត់ឃើញឪពុកម្តាយ ខ្វះខាត ដើរខ្ចីលុយគេយកមករកស៊ី ទើបពួកគាត់ជួយបែបនេះ។

លោកបញ្ជាក់ទៀតថា តាំងពីរកស៊ីលក់គំនូរ អស់រយៈពេលជាង១០ឆ្នាំមក មិនដែលឃើញកូន ទាំងអស់ ចេះនិយាយភាសា នោះសោះ ទើបរយៈពេលប៉ុន្មានថ្ងៃនេះ ខ្ញុំ រំភើប រកអ្វីប្រៀបផ្ទឹមពុំបាន ដោយឃើញ គេបង្ហោះក្នុងសង្គមហេ្វសបុក រហូតដល់មានសប្បុរសជន ផ្ញើលុយឲ្យកូនគាត់រៀនសូត្របន្ថែម។ ចំណែកវត្ថុអនុស្សាវរីយ៍ដែលគាត់ទិញពីគេយកទៅលក់នោះមានដូចជា ៖ ខ្លុយ ,ផ្លិត, ម៉ាកាណែត(ដែកឆក់),កន្ទ្រៃកាត់ក្រចក។ល។រីឯ រូបគំនូរ ដែល ពួកខ្ញុំ គូរ ក្នុង ១ផ្ទាំង ត្រូវគូររយៈពេល២ថ្ងៃ ទើបបានយកទៅលក់ ក្នុង១ផ្ទាំង លក់បានតម្លៃ ចាប់ពី៥ ដុល្លារ ទៅដល់ ១៥ដុល្លារ ក្នុង១អាទិត្យ ទើបដាច់បាន១។ ក្នុងជំនួបជាមួយ ក្មេងប្រុស ធុច សាឡិក អាយុ១៤ឆ្នាំ បានឲ្យដឹងថា ភាសា ទាំង១៥ ភាសានោះមាន៖១/ភាសារខ្មែរ ,២/ភាសា អង្គគ្លេស ,៣/ ភាសារចិនកាតាំង,៤/ភាសាចិន កុកងឺ, ៥/ភាសាចិន ហាណាន ,៦/ភាសា រុស្ស៊ី , ៧/ភាសា បារាំង, ៨/ភាសា ថៃ, ៩/ភាសា វៀតណាម,១០/អេស្ពាញ, ១១/សាំង ហ្គាពួរ, ១២/កូរ៉េ ,១៣/ម៉ា ឡេស៊ី ,១៤/ហ្វី លីពីន ,១៥ជប៉ុន ហើយភាសាទាំងអស់នេះ គឺ ចេះមកពីការលក់ដូរ និង រៀនបន្ថែម។ លោក ភៀង ពៅ មេភូមិ រហាល បានឲ្យដឹងថា តាំងពីគាត់ធ្វើជាមេភូមិមក មិនដែលមានបងប្អូនប្រជាពលរដ្ឋណា ដូចកូន លោក សុន វុទ្ធី នេះទេ ដែលធ្វើឲ្យភូមិរហាលទាំងមូល មានកិត្តិយស ល្បីល្បាញបែបនេះ។

ចំណែកមគ្គុទេស៍ទេសចរណ៍ ចិន បានឲ្យដឹងថា តាំងពីគាត់ចូល បកប្រែភាសាចិន ទៅតាមប្រាសាទ មកមិនដែលឃើញក្មេងណា ចេះនិយាយភាសាបរទេស ច្រើនដូចក្មេងប្រុស ធុច សាឡិក នេះទេ យ៉ាងច្រើនម្នាក់ៗចេះតែ២ទៅ៣ភាសាប៉ុណ្ណោះ។

មហាជនក៏ដូចជាសប្បុរសជន នានា បានសម្តែងការកោតសរសើរដល់ឪពុកម្តាយក្មេងប្រុសទាំង២នាក់ ដែលមានជីវភាពក្រក្រីហើយព្យាយាមឲ្យកូនៗរៀនសូត្រ បានចេះដឹងរហូតដល់ជាង១០ភាសា។គេសង្ឃឹមថា ដោយភាពឆ្លាតវ៉ៃរបស់ក្មេងប្រុសទាំង២នាក់នឹងមានអនាគតល្អប្រសើរ ហើយអាចរួមចំណែកជួយដល់សេដ្ឋកិច្ចគ្រួសារមួយផ្នែកទៀតផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post