header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ក្រចេះ៖ ប្ដីណាមិនខឹង ប្ដីណាទ្រាំបាន បើកខំទៅធ្វើការ ពេលត្រឡប់មកដល់ផ្ទះ សង្ឃឹមថា បានបាយទឹកហូប ខណៈមក​ធ្វើការអត់កម្លាំង មានឯណាមកដល់ផ្ទះបែរជាឃើញប្រពន្ធផឹកស្រវឹង បាយក៏អត់ដាំ កើតចិត្តក្ដៅក្រហាយ ព្រមានខ្លះឲ្យស្គាល់។

ករណីហិង្សាក្នុងគ្រួសារមួយបានកើតឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ខណៈប្តីមកពីធ្វើការ មកដល់ផ្ទះឃើញប្រពន្ធស្រវឹងស្រា ហើយមិនដាំបាយ ក៏សួរនាំហើយប្រកែកគ្នា ប្តីក៏​ស្ទុះទៅវាយប្រពន្ធ១ដៃ ពេល​ប្រពន្ធឈរនៅមាត់ទ្វារ បណ្តាលឲ្យ​ប្រពន្ធដួលធ្លាក់ពីលើផ្ទះបោកក្បាលនឹងជណ្តើរបែកក្បាលរបួស​ធ្ងន់។

បុរសជា​ប្តីឈ្មោះ ជា សំណាង អាយុ៣៨ឆ្នាំ ប្រពន្ធឈ្មោះ ង៉ាវ សុភក្ក័ អាយុ៣៧ឆ្នាំ អ្នកទាំងពីរ មាន​ទីលំនៅភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។

ក្រោយកើតហេតុស្រ្តីជាប្រពន្ធ (ជនរងគ្រោះ) ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត។ ចំណែកជនសង្ស័យជាប្តី សមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីចាត់ការនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post