header ads

Sponsor

រិទ្ធី

ផ្លាកផ្សាយពាណិជ្ជកម្មមួយផ្ទាំងសរសេរថា ទីក្រុងកំសាន្តក្វាងទុង ដែលបានតាំងបង្ហាញនៅខេត្តព្រះសីហនុ ត្រូវបានអ្នកលេងហ្វេសប៊ុកចែកចាយ (share) យ៉ាងព្រោងព្រាត នៅពេលថ្មីៗនេះ។

នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រូវនឹងថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែកប្រទីប អកអំបុក និងសំពះព្រះខែ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានបញ្ជាទៅរដ្ឋបាលក្រុងព្រះសីហនុ និងមន្ទីរវប្បធម៌ និងវិចិត្រសីល្បៈខេត្ត ឱ្យចុះរុះរើផ្លាកផ្សាយពាណិជ្ជកម្មមួយនេះចេញ មានខ្លឹមសារថា (ទីក្រុងកំសាន្តក្វាងទុង) ដែលដាក់តាំងនៅតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចំណុចផ្លូវបំបែកចូលទៅវត្តអូរត្រេះ និងចូលទីប្រជុំជនក្រុងព្រះសីហនុ។

ភ្លាមៗក្រោយទទួលបាននូវបទបញ្ជានេះ មន្ត្រីក៍បានចុះរុះរើយកផ្លាកនេះចេញវិញហើយ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post