header ads

Sponsor

រិទ្ធី

រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ឯកឧត្ដម ឃួង ស្រេង អភិបាល ​គណៈអភិបាល​រាជធានីភ្នំពេញបានបន្តដាក់ពង្រាយធុងសំរាមសរុបចំនួន ១៦៧១ធុង ក្នុងតំបន់កម្សាន្តសប្បាយ ជាមួយនឹងការត្រៀមកម្លាំងបោសសំអាតសរុបចំនួន ៨៣៥នាក់ សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំនេះ។ នេះបើយោងតាមការចុះផ្សាយរបស់រដ្ឋបាលរាជធានីភ្នំពេញ។

ជាមួយគ្នានេះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវសូមបងប្អូនប្រជាពលរដ្ឋដែលដើរលែងកម្សាន្តមេត្តាទុកដាក់សំរាមឱ្យបានត្រឹមត្រូវ តាមកន្លែងដែលបានរៀបចំជូន។

ដោយឡែក បង្គន់សាធារណៈចំនួន៥៩៧បន្ទប់ ដំឡើងនៅទីតាំងចំនួន ៣១កន្លែងក្នុងតំបន់សប្បាយភាព ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ បានដំឡើងសម្រាប់ដាក់ជូនបងប្អូនប្រជាពលរដ្ឋ និងកីឡាករអុំទូកនៅមណ្ឌលស្នាក់នៅ ដោយឥតបង់ប្រាក់។

រដ្ឋបាលរាជធានីភ្នំពេញបានអះអាងថាការងារសន្តិសុខ ការងារអនាម័យ ការងារសង្គ្រោះ ការងារតុបតែង និងការងារត្រៀមបង្ការផ្សេងៗ បានត្រៀមលក្ខណៈយ៉ាងល្អបំផុត ដើម្បីផ្តល់ជូនបងប្អូននូវភាពសប្បាយរីករាយ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នេះ។

សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំនេះប្រារព្ធឡើងចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post