header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

តាកែវៈ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តតាកែវ ចុះចាប់ទីតាំងស្តុកសាប៊ូ ដែលនាំចូល និងចែកចាយខុសច្បាប់ ពីប្រទេសវៀតណាម តាមពាក្យបណ្តឹងរបស់ម្ចាស់អាជ្ញាប័ណ្ណសុំសិទ្ធិនាំចូលផ្ដាច់មុខនៅកម្ពុជា បានជាង១៥០កេសធំ ចំនួនពីរទីតាំង នៅក្នុងក្រុងដូនកែវ និងស្រុកត្រាំកក់ កាលពីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

ប្រតិបត្តិការចុះចាប់នៅតាមទីតាំងស្តុកទំនិញនេះដែរ គឺមានការចូលរួមសម្របសម្រួលនីតិវិធីដោយលោក ឃុន ភឿន ព្រះរាជ្ញារងអមសាលាដំបូងខេត្តតាកែវ និងឧត្តមសេនីយ៏ត្រី វង្ស ហុកលី ស្នងការរងកទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងកាដ្ឋាននគរបាលខេត្តតាកែវ រួមជាមួយនឹងកងកម្លាំង និងបុគ្គលិករបស់ក្រុមហ៊ុន ប៊ី.ឌី.ស៊ី លីមីតធីត។

លោក វង្ស ហុកលី ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច ឲ្យដឹងថា ដំណើរឈានដល់ការចូលទៅឆែកឆេនៅទីតាំងស្តុកទំនិញ ដែលនាំចូល និងចែកចាយខុសច្បាប់ខាងលើ ជាប្រភេទសាប៊ូម៉ាក LIX នេះ គឺធ្វើទៅតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន ប៊ី.ឌី.ស៊ី លីមីតធីត ដែលបានដាក់ពាក្យបណ្តឹងមកសមត្ថកិច្ច ប្តឹងលើជនមិនស្គាល់ឈ្មោះ ដែលនាំចូល ស្តុក និងចែកចាយ នូវផលិតសាប៊ូម្សៅ និងទឹកលានចានម៉ាក LIX មិនស្របច្បាប់ ហើយមិនមានការអនុញ្ញាតពីក្រុមហ៊ុនត្រឹមត្រូវ។

បន្ទាប់ទទួលបានពាក្យបណ្តឹងនេះ មន្ត្រីជំនាញរបស់យើងបានសហការជាមួយនឹងក្រុមហ៊ុន ធ្វើការស្រាវជ្រាចជាង១សប្តាហ៍ ហើយក្នុងរយៈពេលកន្លងមក ក្រុមមន្ត្រីជំនាញរបស់យើងបានធ្វើការស៊ើបអង្កេតនៅតាមទីផ្សារមួយចំនួន ដើម្បីសួរនាំពីផលិតផលសាប៊ូនេះ រកមើលទីតាំងស្តុកធំៗ ហើយមកដល់រសៀលនេះដែរ គឺយើងបានចុះឆែកឆេលើទីតាំងចំនួន២ រួមមានទី១ ម្ចាស់ឈ្មោះ សុខ យាំង ទីតាំងស្តុកទំនិញ នៅខាងកើតផ្សារធំតាកែវ ភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ធ្វើការដកហូតប្រភេទសាប៊ូទឹកលាងចានចំនួន១១៤កេស ប្រភេទសាប៊ូម្សៅចំនួន៨កេស និងទី២ ម្ចាស់ឈ្មោះ ហាម សុភា ទីតាំងស្ថិតនៅខាងជើងផ្សារអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ធ្វើការដកហូតប្រភេទសាប៊ូទឹកលាងចានចំនួន២៩កេស ប្រភេទសាប៊ូម្សៅចំនួន៣កេស ដោយក្នុងទីតាំងទាំងពីរខាងលើ គឺយើងបានរកឃើញសាប៊ូម៉ាក LIX ដែលមានឈ្មួញខិលខូចលួចនាំចូល និងចែកចាយខុសច្បាប់ រំលោភលើកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុននាំចូលផ្ដាច់មុខចំនួនជាង១៥០កេសធំ ដែលជាប្រភេទសាប៊ូលាងចាន និងសាប៊ូបោកខោអាវ។

លោកស្នងការរង បានបន្តថា ក្រោយចុះឆែកឆេរលើទីតាំងខាងលើរួច លោកព្រះរាជអាជ្ញារង បានបញ្ជាឲ្យសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ធ្វើកំណត់ហេតុដកហូតនូវប្រភេទម្សៅសាប៊ូ និងប្រភេទសាប៊ូទឹក ដែលសម្រាប់យកទៅបោកខោអាវ និងលាងចាននោះ យកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តតាកែវសិន រង់ចាំនីតិវិធីបន្ត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post