header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ព្រះសីហនុៈ បុរសជនជាតិចិន ជាបុគ្គលិករបស់កាស៊ីណូ ស៊ិនយ៉ុងលី បានបើករថយន្តបុករះរថយន្ត និងម៉ូតូអស់ជិត១០គ្រឿង ហើយព្យាយាមបើករថយន្តរត់ ត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាដេញតាមឃាត់ឡើងផ្អើលពេញក្រុងទេសចរណ៍ព្រះសីហនុ។

បើតាមសមត្ថកិច្ច គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនាវេលាម៉ោង៤៖៣៥នាទីល្ងាច ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ បង្កឡើងដោយរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ព្រះសីហ​នុ 2B-8018 បើកបរដោយឈ្មោះ ZHEAR MING LUY ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកកាស៊ីណូស៊ិនយ៉ុងលី ស្នាក់នៅក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ប្រភពបន្តថា នៅវេលាកើតហេតុខាងលើ ជនជាតិចិនវ័យក្មេងរូបនេះ បានបើករថយន្តបង្កបុករះម៉ូតូ និងរថយន្តជាច្រើនគ្រឿងពីមួយទៅមួយ ហើយព្យាយាមបើករត់គេចពីការទទួលខុសត្រូវនៅកន្លែងកើតហេតុ ជាហេតុធ្វើឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ នាំគ្នាជិះម៉ូតូ និងរថយន្តដេញតាមពីក្រោយ រហូតដេញតាមចាប់រថយន្តបង្កបាន នៅចំណុចផ្លូវឯករាជ្យ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានប្រមូលរថយន្ត៣គ្រឿង និងម៉ូតូចំនួន៤គ្រឿង យកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីដោះស្រាយបន្តតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post