header ads

Sponsor


មុននេះបន្តិច ល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ ឯកឧត្តម វិល្លាម បានលើកឡើងតាមបណ្ដាញសង្គមហ្វេសប៊ុកថា : សំណង់ Naga World កំពុងតែព្រហេីនសាជាថ្មី ដោយធ្វេីសំយ៉ាប លយចូលមកមុខហួសព្រំដែន ក្នុងនាមសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់នឹងធ្វេីលិខិតមួយចូលទៅឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានជ្រាប និងបំភ្លឺពីករណីនេះ។

 ប្រសិនជាខុសច្បាប់សូមចាត់ចែងអោយមន្ត្រីជំនាញចុះអនុវត្តន៍រឿងនេះជាថ្មី ដោយវាយចោលដូចលេីកមុនតែម្ដង។

  គូសបញ្ជាក់ថាកាលពីខែ វិច្ឆិកា ឆ្នាំ ២០១៥ សម្ដេចតេជោហ៊ុនសែន បានបញ្ជាអោយអាជ្ញាធរពិនិត្យលេីករណីនេះ ដោយឯកឧត្តម ឧបនាយក ជា សុផារ៉ា បានចុះវាយចោលម្ដងហេីយ ។ 

តែម្ដងនេះ Naga World ស្រាប់តែចេញឬទ្ធិអំណាចសារជាថ្មី ព្រហេីនបំពានអនុសាសន៍មុនៗទៅទៀត ។ ឬមួយមន្ត្រីថ្នាក់ក្រោមនិងថ្នាក់មូលដ្ឋានមិនបានដឹងរឿងនេះទេ ? ឬមួយបានដឹងដែរតែចូលរួមឃុបឃិតនិងសំណង់ល្មេីសច្បាប់នេះ ? ព្រោះសំណង់នេះចាប់ផ្ដេីមសាងសង់ជាងមួយខែទៅហេីយ អស់លោកធ្វេីការអ្វីទេីបមិនបានដឹងសោះ !

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post