Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ស្វាយរៀងៈ បុរសវ័យចំណាស់​ម្នាក់ ត្រូវបានសមត្ថកិច្ចជំនាញអះអាងថា បើកបរម៉ូតូ​មិនគោរពសិទ្ធិអាទិភាព ហើយជាអកុសល​ត្រូវរថយន្ត​ម៉ាក Kia មួយគ្រឿង​មកបុកពេញទំហឹង បណ្តាលឲ្យរងរបួសជាទម្ងន់ ហើយបានបាត់បង់ជីវិត ខណៈបញ្ជូនទៅ​សង្គ្រោះដល់មន្ទីរពេទ្យ ។ ​

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង​កាលពីថ្ងៃ អង្គារ ១៣ កើត ខែ កត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ១៨និង៣០ នាទី ស្ថិតនៅលើផ្លូវបំបែកលេខ ៣១៥ ភូមិ ព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

ប្រភពពីសមត្ថកិច្ចជំនាញ​បានប្រាប់ឲ្យដឹងថា រថយន្ដម៉ាក Kia ពណ៌ស ពាក់ស្លាកលេខ សៀមរាប ៣A ០១១៩ បើកបរពីត្បូងទៅជើង ហើយអ្នកបើកបរមិនត្រូវបានគេស្គាល់អត្ដសញ្ញាណនោះឡើយ បានរត់គេចខ្លួនបាត់ស្រមោល ពីកន្លែងកើតហេតុភ្លាមៗ ដោយបន្សល់ទុកតែរថយន្ដនៅកន្លែងកើតហេតុប៉ុណ្ណោះ ។ រីឯម៉ូតូវិញ ម៉ាក គុបមូល ពណ៌ សំបកឪឡឹក គ្មានស្លាកលេខ បើកបរដោយឈ្មោះ ម៉ៅ ខេម ភេទប្រុស អាយុ ៦៥ ឆ្នាំ មុខរបរ មេភូមិមេលោង រស់នៅភូមិ មេលោង សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង បើកបរពីកើតទៅលិច រងរបួសធ្ងន់ (ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យខេត្តស្វាយរៀង) ហើយម៉ូតូខូចខាតយ៉ាងដំណំ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ​បានចុះវាស់វែង ហើយ មធ្យោបាយយានយន្ត ទៅរក្សាទុកនៅករិយាល័យចរាចរណ៍ខេត្តស្វាយរៀង ខណៈដែលសាកសព ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

ទាក់ទងករណីគ្រោះថ្នាក់ចរាចរណ៍មួយករណីខាងលើនេះ សមត្ថកិច្ចអះអាងពីមូលហេតុថា បណ្តាលមកពីខាងម៉ូតូ មិនគោរពសិទ្ធិអាទិភាព ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor