header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសម្នាក់ ដែលគេស្គាល់ថា ជានិស្សិត ស្រវឹងស្រាជោក បើករថយន្ត Prius ប្រដេញគ្នាជាមួយរថយន្តមួយគ្រឿងទៀត រេចង្កូតទៅបុកក្មេងប្រុសម្នាក់ កំពុងធ្វើដំណើរដោយថ្មើរ​ជើងនៅខាងមុខស្របទិសគ្នាពីក្រោយ បណ្តាលឲ្យរងរបួសធ្ងន់ រួចបើករថយន្តត្រឡប់មកមើលជនរងគ្រោះវិញ។

ហេតុការណ៍នេះ កើតឡើងកាលពីវលាម៉ោង១០៖៣០នាទីយប់ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ២៦១ កែងនិងផ្លូវសហពន្ធ័រុស្សី ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោគ។

បើតាមសម្ដីម្ដាយអ្នកបើកបររថយន្តបង្កប្រាប់​ខ្លីៗថា​ កូនគាត់មិនមានការងារអ្វីធំទេ​ គ្រាន់ជានិស្សិតឆ្នាំទី២ប៉ុណ្ណោះ​ និងមិនបានប្រាប់ពីឈ្មោះអោយ​អ្នកយកព័ត៌មានដឹងនោះទេ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ស្រវឹងស្រាជោក បើករថយន្តគ្រឿងម៉ាក TOYOTA PIRUS ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AU-8917 ធ្វើដំណើរតាមបណ្តោយផ្លូវ២៦៥ ទិសដៅត្បូងទៅជើង ប្រដេញគ្នាជាមួយរថយន្តមួយគ្រឿងទៀតមិនចាំម៉ាក។ លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតជ្រុលទៅបុកយុវជនកំពុងធ្វើដំណើរដោយថ្មើរជើងនៅខាងមុខស្របទិសគ្នាពីក្រោយពេញទំហឹង បណ្តាលឲ្យដួលបោកនិងថ្នល់រងរបួសក្បាល និងមាត់ធ្ងន់។ បន្ទាប់មកត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកសង្គ្រោះនៅមន្ទីលោកសង្ឃ។ ចំណែកឯម្ចាស់រថយន្តបង្កគ្រោះថ្នាក់រួច ក៏បានបើករថយន្តត្រឡប់មករករឿងជាមួយអាណាព្យាបាលជនរងគ្រោះនៅឯមន្ទីរពេទ្យផងដែរ​ តែដោយសារតែ​បានសមត្ថកិច្ច និងក្រុមអ្នកសារព័ត៌មាន​ ជួយសម្របសម្រួល​ និងផ្ដិតយករូបភាព​ច្រើន​ពេក ទើបយល់ព្រមសងសំណង​តែ១៥០ដុល្លារតែប៉ុណ្ណោះ។

ក្រោយកើតហេតុ កម្លាំងនគរបាលមូលដ្ឋាន និងជំនាញបានចុះមកដល់បានឲ្យភាគីទាំងសងខាងសម្របសម្រួសគ្នា ដោយខាងភាគីបង្កបានចេញសំណងទៅឲ្យភាគីរងគ្រោះចំនួន១៥០ដុល្លារ ដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post