header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មានភាពភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាបពីគេឃើញយាយជាអ្នកលក់បន្លែម្នាក់បានក្អួតឈាមស្លាប់មួយរំពេច នៅក្នុងផ្សារកណ្ដាល កាលពីម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ។

អ្នកជិតខាងបានឲ្យដឹងថាលោកយាយដែលស្លាប់នេះមានឈ្មោះកែម វឿន អាយុ៦៦ឆ្នាំ ស្នាក់នៅផ្ទះលេខ៦ ផ្លូវព្រះស៊ីសុវិត្ត ខណ្ឌដូនពេញ។

ប្រភពព័ត៌មានពីអ្នកជិតខាងដែលជាអាជីវករលក់ដូរនៅក្បែរខាង ជនរងគ្រោះ បានឲ្យដឹងថា ជារៀងរាល់ថ្ងៃជនរងគ្រោះគាត់តែងតែមកលក់ដូរបន្លែតិចតួច ដែលជាមុខរបររបស់គាត់នេះជាប្រចាំរាល់ព្រឹក ប៉ុន្តែដោយគាត់តែងតែចូលចិត្តហូបស្រា ជាប្រចាំផង ដោយគាត់ធ្លាប់មានជំងឺប្រចាំកាយ ឈឺក្រពះ ពោះវៀន ទៀតផង ស្រាប់តែព្រឹកកើតហេតុនេះ ខណៈលោកយាយ បានដើរចេញពីបន្ទប់ទឹក មកដល់កន្លែងលក់វិញ ក៏បានក្អួតឈាម ធ្លាយក្រពះ ស្លាប់មួយរំពេចតែម្ដង។

ក្រោយកើតហេតុសពលោកយាយ ត្រូវបានសមត្ថកិច្ចបានប្រគល់អោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅឃុំទួលព្រិច ភូមិគោល ស្រុកអង្គស្នួល ខេត្តកណ្ដាល៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post