header ads

Sponsor


ក្រោយពីបានប្រកាសបង្ហាញនូវវត្តមាន ស្មាតហ្វូនត្រកូល Y ជំនាន់ចុងក្រោយរបស់ខ្លួនមក ពេលនេះ vivo ចាប់ដាក់លក់ម៉ូឌែលថ្មី Y95 នៅក្នុងទីផ្សារប្រទេសកម្ពុជាចាប់ពីថ្ងៃទី 22 វិច្ឆិកានេះតទៅហើយ។ ជាមួយនឹងកញ្ចប់តម្លៃ $249 អមមកជាមួយនឹង ការធានាត្រឹមត្រូវពីក្រុមហ៊ុន vivo អ្នកក៏នឹងទទួលបាន Bluetooth Speaker មួយដោយឥតគិតថ្លៃផងដែរ រាល់ពេលដែលអ្នកជាវ vivo Y95 នេះ។ក្រៅពីរូបរាងស្រស់ស្អាតបែបរំលេចពណ៌ ចាំងផ្លាតទាក់ទាញពេលត្រូវនឹងពន្លឺថ្ងៃនោះ ស្មាតហ្វូនជំនាន់ចុងក្រោយ Y95 ក៏មានលក្ខណៈពិសេស មួយចំនួនផងដែរដូចជាៈ

-    មានអេក្រង់បែបតំណក់ទឹក Full-View Display ទំហំ 6.22 អ៊ីញ កម្រិត HD+ (1520 x 720) pixels អាចបង្ហាញរូបភាពបានច្បាស់ល្អ
-    មានកាមេរ៉ាក្រោយពីរគ្រាប់ (13MP + 2MP) អាចថតរូបបានច្បាស់ និងម៉ដ្ឋល្អ
-    មានកាមេរ៉ាមុខទំហំ 20MP (AI Selfie)
-    អាចដោះសោរតាមរយៈការស្កេនម្រាមដៃ និងស្កេនមុខ
-    មាន CPU Octa-Cores, Chipset Snapdragon 439 ដំណើរការដោយ Android 8.1 និង UI ជាប្រភេទ FunTouch OS 4.5
-    មានរ៉េមទំហំ 4GB, ROM 64GB + SD Card រហូតដល់ 256GB
-    មានថ្មទំហំ 4030 mAh កាន់បានយូរ

ដូចនេះសម្រាប់ប្រិយមិត្ត ដែលមានចំណាប់អារម្មណ៍ ទៅលើស្មាតហ្វូនរបស់ vivo មួយនេះ អ្នកអាចរកជាវបាន នៅតាមបណ្តាហាង ឬស្តង់របស់ vivo ឬហាងលក់ទូរសព្ទ ដែលជិតលោកអ្នកបំផុត សម្រាប់ទទួលបាននូវការធានាត្រឹមត្រូវ និងកាដូបន្ថែមផងដែរ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post