header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ចោរជំនាញដើរកាច់​កញ្ចក់រថយន្តសេរីទំនើបម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន  ក្រោយ​ធ្វើសកម្មភាពកាច់កញ្ចក់រថយន្តសេរីទំនើបម៉ាកតូយ៉ូតាអាល់ហ្វាបានសម្រេចហើយព្យាយាមជិះម៉ូតូគេចខ្លួន តែត្រូវម្ចាស់រថយន្តដេញតាមទាន់ កាលពីវេលាម៉ោង៣៖​២០នាទីរសៀល​ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅក្នុងបុរីលឹមឈាងហាក់ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះ ជិន វិសុទ្ធ អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅចល័ត ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ ចំណែកម្ចាស់រថយន្តឈ្មោះ សូរ ហ៊ី អាយុ២៨ឆ្នាំ ស្នាក់នៅក្នុងបុរីលឹមឈាងហាក់ ភូមិ ពោងពាយសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនសង្ស័យ ជិះម៉ូតូម៉ាក SUZUKI VIVA  ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1T-3696 ជិះឆ្វែលប្រហែលជា២ជុំ ស្រាប់តែឈប់ម៉ូតូ ហើយ ចុះមកធ្វើសកម្មភាពកាច់កញ្ចក់រថយន្ត សេរីទំនើប (ម៉ាកតូយ៉ូតាអាល់ហ្វា) ដែលចតនៅចិញ្ចើមផ្លូវក្នុងបុរីបានសម្រេច តែត្រូវបានសន្តិសុខយាម នៅគោលដៅនោះឃើញទាន់ ក៏ស្រែកប្រាប់ម្ចាស់រថយន្ត ហើយជនសង្ស័យបានព្យាយាមជិះម៉ូតូរត់ដល់ផ្លូវឧកញ៉ា ម៉ុង ឫទ្ធី ក្នុងភូមិគង្គារផុស ក្នុងសង្កាត់ទួលសង្កែ២ ក៏ត្រូវម្ចាស់រថយន្តដេញចាប់បាន។

ក្រោយចាប់ខ្លួនបាន​ ប្រជាពលរដ្ឋក៏បានស្វាគមន៍មួយដៃមួយជើង ទើបប្រគល់ឲ្យសមត្ថកិច្ចយក​ទៅអធិការនគរបាលខណ្ឌសែនសុខ និងឲ្យ​ម្ចាស់រថយន្តទៅដាក់ពាក្យបណ្តឹង ដើម្បីសមត្ថកិច្ចចាត់ការទៅតាមនិតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post