
កំពង់ចាមៈ ស្រ្តីវ័យ៤០ឆ្នាំម្នាក់ ត្រូវជនល្មោភកាមចាប់ដោះខោអាវ បម្រុងរំលោភ ខណៈស្រ្តីរងគ្រោះទៅដឹកក្របីក្រោយ កាលពីវេលាម៉ោង៦យប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨។
ក្រោយកើតហេតុជាង៤០នាទី ស្រ្តីរងគ្រោះឈ្មោះ ឡន ស្រួន អាយុ៤០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិទួលសំបួរ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានរត់ទៅសមត្ថកិច្ចថា នៅវេលាកើតហេតុខាងលើ ខ្លួនបានទៅដឹកក្របីក្រោយផ្ទះ ហើយឈ្មោះ ហ៊ាង ណាន ភេទប្រុសអាយុ៣៨ឆ្នាំ ជនជាតិខ្មែរទីលំនៅភូមិឃុំជាមួយគ្នា បានចាប់ដៃគាត់ដោះខោអាវប្រុងរលោភ ពេលនោះគាត់បានប្រតាយប្រតប់ ហើយក៏មានបងប្អូនច្របាច់ពិល ធ្វើឲ្យជនសង្ស័យភ័យក៏ រត់គេចខ្លួនបាត់។
ក្រោយទទួលបណ្តឹងភ្លាម កម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុធ្វើការពិនិត្យស្រាវជ្រាវ រហូតឈានការឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដើម្បីសាកសួរនឹងចងក្រងសំណុំរឿងតាមនីតិវិធី៕

