
ភ្នំពេញ៖ កាលពីម្សិលមិញ វេលាម៉ោង៣រសៀលថ្ងែទី៤ ខែធ្នូ ឆ្នាំ២០១៨ មានហេតុការណ៍បង្កការភ្ញាក់ផ្អើលមួយស្ថិតនៅក្នុងភូមិដីថ្មី សង្កាត់មានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញដោយមានករណីផ្ទុះអាវុធមួយប្រាវ ក្រោយសមត្ថកិច្ចខណ្ឌដង្កោដេញតាមឃាត់ខ្លួនបុរស២នាក់ កំពុងជិះម៉ូតូ Zoomer មួយគ្រឿង បណ្ដាលឲ្យបុរសម្នាក់ រងរបួសត្រង់ជើងម្ខាង។


នៅថ្ងៃត្រង់ទី០៥ ខែធ្នូ នេះបើតាមកិច្ចសម្ភាសន៍របស់លោក សាន្ត ប៊ុនធឿន នៅមន្ទីរពេទ្យ បុរសដែលរងរបួសជើងម្សិលមិញ មានឈ្មោះថា អែល ស៊ីមសុភ័ក្រ មុខរបរ កងអង្គរក្ស បានឆ្លើយបំភ្លឺថា ៖
កាលពីម្សិលមិញបន្ទាប់ពីគាត់ និងមិត្តគាត់ម្នាក់ទៀតបានជិះម៉ូតូ Zoomer មួយគ្រឿង ក៏មានម៉ូតូសង់មួយគ្រឿងទៀតស្ទាក់ពីមុខ ដោយរកវាយ ប្រតាយប្រតប់គ្នានៅកន្លែងកើតហេតុ និងជាមួយគ្នានោះស្រាប់តែមានសមត្ថកិច្ចមកបន្ថែមទៀតដេញតាម ដេញរហូត និងបានបាញ់យកតែម្ដង។
បុរសរងគ្រោះខាងលើបន្ថែមថាកន្លងមកមិនដែលមានរឿងរ៉ាវជាមួយអ្នកណាឡើយ ហើយក៏មិនបានបាញ់តទល់ជាមួយសមត្ថកិច្ចទេ ដោយខ្លួនជាអ្នកបើកម៉ូតូ។
សូមស្ដាប់កិច្ចសម្ភាសន៍ទាំងស្រុងខាងក្រោមនេះ ៖
