header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ព្រះសីហនុៈ សមត្ថកិច្ចជំនាញ នៃការិយាល័យបទល្មើសព្រហ្មទណ្ឌ មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចុះបង្រ្កាបករណីជំរិតទារប្រាក់ លើជនជាតិចិនដូចគ្នា បានចំនួន៩នាក់ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ ម៉ោងជាង១រសៀល នៅចំណុចក្រុមទី៤២ ភូមិ៥ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ

លោកវរសេនីយ៍ទោ ឆេង វុទ្ធី ប្រធានមន្ទីរយុត្តិធម៌ បានអោយដឹងថា ប្រតិបត្តិការនេះ ឃាត់ខ្លួនជនជាតិចិនចំនួន ៧នាក់ និងរំដោះបានជនរងគ្រោះចំនួន ២នាក់ ដែលជាជនជាតិចិនដូចគ្នា ព្រមទាំងបានដកហូតវត្ថុតាងមួយចំនួនរួមមាន:

១- អាវុធខ្លីម៉ាក K59  ចំនួន ០១ដើម,គ្រាប់ចំនួន ០៤គ្រាប់, បង់ចំនួន ០២

២- ទូរស័ព្ទចំនួន ០៨គ្រឿង

៣- ខ្នោះដែកចំនួន ០១គូរ

៤- ដំបងជ័រ(គ្រលាស់ចេញដែក)ចំនួន ០២

៥-សម្ភារ:មួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានមន្ត្រីជំនាញ នៃការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត កំពុងបន្តនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post