header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ យុវសិស្សវិទ្យាល័យហ៊ុនសែនបុរី១០០ខ្នង ២នាក់ បានបើកម៉ូតូប្រដេញគ្នាលេង ជ្រុលទៅបុកម៉ូតូកង់បីឈប់ស្ងៀម ក្រោយពីពួកគេ​ចេញពីសាលា បណ្តាលឲ្យដួលរងរបួសអ្នកបើកធ្ងន់ អ្នករួមដំណើរបួសស្រាល។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កការភ្ញាក់ផ្អើលកាលពីម៉ោង១១ព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ នៅទល់មុខអគារពាណិជ្ជកម្មអ៊េតវូត ផ្លូវមហាវិថីសហព័ន្ធរុស្សី ភូមិទ្រុងមាន់ សង្កាត់ អូរបែកក្អម ខណ្ឌសែនសុខ ។

យុវសិស្សរងរបួសមិនបានប្រាប់ពីអត្តសញ្ញាណឡើយ តែមិត្តភក្តិរបស់អ្នករបួសស្រាល​ ប្រាប់ថា ពួកគេ​ជាសិស្សរៀនថ្នាក់ទី១០ នៅវិទ្យាល័យ ហ៊ុនសែន បុរី១០០ខ្នង។

ប្រភពនៅកន្លែងខាងលើបានឲ្យដឹងថា មុនកើតហេតុឃើញយុវសិស្សរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក SUZUKI nex ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ1DF-4491 ឌុបគ្នាចេញពីវិទ្យាល័យហ៊ុនសែនបុរី១០០ខ្នង ដោយជិះប្រដេញគ្នាលេង ខណៈមកដល់ចំណុចខាងលើ ក៏ជ្រុលទៅកង់បី​បុកពីក្រោយ ដែលឈប់ស្ងៀម បណ្តាលឲ្យដួលរងរបួសអ្នកបើកធ្ងន់ ចំណែកអ្នករួមដំណើររងរបួសស្រាល។

ក្រោយកើតហេតុ ម៉ូតូកង់បីបើកចេញបាត់ ចំណែកអ្នករងរបួស ត្រូវរថយន្តសង្រ្គោះដឹកទៅសង្គ្រោះបាត់ ដោយឡែកម៉ូតូរងគ្រោះត្រូវបានមិត្តភត្តិជនរងគ្រោះជិះចេញទៅតាមពីក្រោយរថយន្តពេទ្យផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post