header ads

Sponsor

រិទ្ធី

រដ្ឋបាលខេត្ត​កែបនឹង​រៀបចំព្រឹត្តិការណ៍ឆ្លងឆ្នាំសាកល និងខួបលើកទី៤០ នៃទិវាបុណ្យជាតិជ័យជម្នះ៧ មករា​ នៅ​ថ្ងៃទី​៣០-៣១ ខែ​ឆ្នូ ឆ្នាំ​២០១៨ នៅខេត្តកែប ក្នុងព្រឹត្តិការណ៍នេះដែរក៏មានការបាញ់​កាំជ្រួច​ជាច្រើន​គ្រាប់ អុំទូក​ផ្កាចារ​សមុទ្រ បង្ហើរខ្លែង បង្ហោះគោម និង​ប្រគំតន្ត្រី។  នេះបើយោងតាមសេចក្តីព្រាងកម្មវិធីរបស់រដ្ឋបាលខេត្ត​កែប។

ដើម្បីឱ្យ​ព្រឹ​ត្ត​ការណ៍​នេះមាន​ភាពឱឡារិក អ៊ូរ​អរ និង​សប្បាយរីករាយ រដ្ឋបាលខេត្ត​កែបបានសរសេរ​លិខិត​មួយ ដើម្បី​​សំណូមពរឱ្យ​ម្ចាស់​សណ្ឋាគារ ម្ចាស់ផ្ទះ​សំណាក់ ម្ចាស់​រមណីយដ្ឋាន អា​ជីករ និង​ក្រុមហ៊ុន​ឯកជន ចូលរួម​ផ្តល់​ជា​ថវិកា ​និង​សម្ភារ​ផ្សេងៗឱ្យបាន​គ្រប់ៗ​គ្នា​។

លោក ទឹម វុទ្ធី បញ្ជាក់ថា​៖ ​បច្ចុប្បន្ន​ខេត្ត​កែប​ កំពុង​តែមាន​ឥទ្ធិពលដែល​ទាក់ទាញ​ភ្ញៀវទេសចរ​ច្រើន ដោយសារ​កំណើន​ភ្ញៀវទេសចរ​ច្រើន​ដូច្នេះ ខេត្ត​កែប​​នឹង​រៀបចំ​កម្មវិធី​សប្បាយៗ​ដែល​ទាញយក​ភ្ញៀវទេសចរឱ្យ​កាន់តែច្រើន​បន្ថែម​ទៀត។ 

​លោក ទឹម វុទ្ធី នាយក​រដ្ឋបាលខេត្ត​កែប បានស្នើឱ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ម្ចាស់​រមណីយដ្ឋាន ម្ចាស់​ក្រុមហ៊ុន ម្ចាស់ផ្ទះ​សំណាក់ ឬ​អា​ជីករ​ផ្សេងៗ រួមគ្នា​រៀបចំ​សណ្តាប់ធ្នាប់​តាម​ភូមិឋាន តាម​ទីសាធារណៈ ឬ​តាម​រមណីយដ្ឋាន​នានា រក្សា​អនាម័យ ដើម្បី​ឱ្យបរិ​សា្ថ​ន​ល្អ​ស្អាត និង​មាន​របៀបរៀបរយ​ផងដែរ​។

បើតាមគម្រោងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ​ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងលោកជំទាវ នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រណាំងទូកផ្កាចារសមុទ្រផងដែរ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post