header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនសង្ស័យ២នាក់ ចាប់បានម្នាក់ ម្នាក់ទៀត​រត់រួច ក្រោយពួកគេ​ធ្វើសកម្មភាពឆ្គឹះសោបន្ទប់ជួលរបស់កម្មករ រោងចក្រ បម្រុងចូលលួចរបស់របរ តែត្រូវអ្នកមើលការបន្ទប់ជួលឃើញទាន់ ដេញចាប់ប្រផាប់ប្រផីង រួចរាយការណ៍ប្រាប់​សមត្ថកិច្ចឲ្យ​នាំខ្លួនទៅប៉ុស្តិ៍តែម្តង ។

ហេតុការណ៍នេះ កើតឡើងកាលពី​វេលាម៉ោង១០៖៣០នាទីព្រឹកថ្ងៃទី២៧ ធ្នូ ២០១៨ នៅចំណុចបន្ទប់ជួល៣ជាន់ ស្ថិតក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ តែជនសង្ស័យម្នាក់ រត់ទៅចាប់បាន នៅក្នុងកំផ្លោកទឹកស្អុយ ស្ថិតក្នុងភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ រិទ្ធ សំណាង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិត ស្នាក់នៅផ្ទះជួល ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងម៉ូតូជិះមកធ្វើសកម្មភាពម៉ាក ស៊ីរ៉ូស ពណ៌សពាក់ស្លាក លេខភ្នំពេញ1CA-2727។

អ្នកមើលការបន្ទប់ជួល បានឲ្យ​ដឹងថា មុនពេលកើតហេតុ គេឃើញជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាក ស៊ីរ៉ូស ជិះទៅជិះមក តែមិនចាំអារម្មណ៍ គាត់ក៏ដើរមើលបន្ទប់ជាធម្មតា លុះគាត់ដើរមកដល់ជាន់ទី១ ក៏ស្រាប់តែឃើញជនសង្ស័យទាំង២នាក់ កំពុងឆ្គឹះសោបានហើយ បម្រុង​ចូលក្នុងបន្ទប់ គាត់ក៏ស្រែកចោរៗផ្អើលដល់គេដល់ឯង ដេញចាប់ ទើបជនសង្ស័យរត់ចុះមកក្រោមទាំង២នាក់ ដោយ​ចែកផ្លូវគ្នា ភ្លេចយកម៉ូតូ។

អ្នកមើលការ បានបន្តថា ខណៈនោះជនសង្ស័យម្នាក់ បានគេចបាត់ពីភ្នែក នៅសល់តែជនសង្ស័យម្នាក់​ ក៏ប្រឹងតាមចាប់រហូតជនសង្ស័យលោត ចូលក្នុងកំផ្លោកទឹកស្អុយ បាត់មួយសន្ទុះ ទើបមានប្រជាពលរដ្ឋចុះទៅរក ក៏ឃើញកំពុងសម្ងំ​អើតក ក្នុងកំផ្លោក ក៏ក្របួចយកមកប្រគល់ ឲ្យ​សមត្ថកិច្ច ខណៈកម្មករសំណង់ជាច្រើន ឡោមព័ន្ធ​ស្វាគមន៍ បណ្តាលឲ្យ​បែកក្បាលផងដែរ តែទោះជាយ៉ាងណាសមត្ថកិច្ច ក៏​នាំខ្លួនចេញពីកន្លែងនោះភ្លាម។

ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ចដឹកជនសង្ស័យទៅ​កាន់ប៉ុស្តិ៍ចោមចៅទី សួរនាំជនសង្ស័យ បានសារភាព និងប្រាប់ពីកន្លែងកើតហេតុ ទើបដឹងថា ជាទឹកដីប៉ុស្តិ៍ចោមចៅទី៣ ក៏ដឹកនាំជនសង្ស័យមកប្រគល់អោយប៉ុស្តិ៍នគរបាលចោមចៅទី៣ ចាត់ការ​តាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post