header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

បន្ទាយមានជ័យៈ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៦ ធ្នូ សមត្ថកិច្ចបានទទួលព័ត៌មានពីលោកតា ម៉ិល ម៉ាន អាយុ៦០ឆ្នាំ ស្នាក់នៅក្នុងវត្តបាលិលេយ្យ ស្ថិតភូមិក្បាលស្ពាន២ សង្កាត់ប៉ោយ ប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលជាអាចារ្យភ្លុក បានរាយការណ៍ថា នៅម៉ោង៣យប់ មានរថយន្តម៉ាកឡិចស៊ីស១គ្រឿង ពណ៌ស បិទស្លាកលេខមុខក្រោយជិត មានមនុស្សប្រុស២នាក់ ជាជនជាតិចិន បានដឹកសាកសពមនុស្សម្នាក់ ភេទប្រុស ជនជាតិចិន មកដាក់នៅវត្តបាលិលេយ្យ។

តាមរយៈលិខិតឆ្លងដែន សាកសព ត្រូវបានគេស្គាល់ឈ្មោះ CHEN ZHIZHONG ភេទប្រុស កើតថ្ងៃទី១៤ មេសា ១៩៨៥ ជនជាតិចិន កើតនៅខេត្តហ្វូចៀន ប្រទេសចិន កាន់លិខិតឆ្លងដែនលេខEE7921126 ចុះថ្ងៃទី២៩ ខែ វិច្ឆិកា ២០១៨ ស្នាក់នៅបន្ទប់ជួល ផ្លូវដើមពុទ្រា ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ម្ចាស់ផ្ទះជួលឈ្មោះ ឃូន ខួច ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ ។

ក្រោយទទួលបានព័ត៌មានសមត្ថកិច្ចបានបង្កើតគណៈកម្មការ ចុះទៅពិនិត្យសាកសព ដោយឃើញមានស្ថានភាព ៖ ផ្នែកខាងកបាក់ ផ្នែកដងខ្លួនទ្រូងជាំមុតប្រវែង២០ស.ម ស្នាមជាំទទឹងលើពោះប្រវែង១០.៣០ស.ម ខ្នងជាំឆូតរលាត់ ជើងឆ្វេងស្នាមជាំឆូតរលាត់ និងជាំភ្លៅ ម្រាមដៃកណ្តាលបាក់ កដៃឆ្វេងស្នាមមុត ដើមដៃឆ្វេងស្នាមជាំ មុត និងដៃស្តាំមុតជាំ។

សមត្ថកិច្ចបានធ្វើការសន្និដ្ឋានបឋមថា ជនរងគ្រោះអាចស្លាប់ដោយការធ្វើទារុណកម្ម «ឃាតកម្ម» ហើយករណីនេះ សមត្ថកិច្ចកំពុងដុតដៃដុតជើងធ្វើការស្រាវជ្រាវរកមុខក្រុមជនដៃដល់មកផ្ដន្ទាទោសតាមច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post