header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

រតនគីរីៈ តូយ៉ូតាមួយបាំងកន្លះ បើកបរខ្វះការប្រុងប្រយ័ត្ន បោលទៅបុកឌ្រីមសងពេញទំហឹង បណ្ដាលឲ្យមនុស្ស២នាក់ រងរបួសធ្ងន់ស្រាប កាលពីវេលាម៉ោង១១៖៣០នាទី ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចការដ្ឋានទី២(ក្រុមហ៊ុនដូងប្រេង) លើផ្លូវគ្រួសក្រហម ស្ថិតក្នុងភូមិស្រែឈូក ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តតូយ៉ូតាមួយបាំងកន្លះ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2R-2681 បើកទៅបុកម៉ូតូ១គ្រឿង ម៉ាក់ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគិរី 1E-9698 បណ្ដាលឲ្យម្ចាស់ម៉ូតូ និងអ្នករួមដំណើរ រងរបួសធ្ងន់ស្រាល។

សមត្ថកិច្ចបន្តថា ម្ចាស់រថយន្តបង្កមានឈ្មោះ បេត ស៊ីណាត ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិស្រែពកធំ ឃុំសិរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី។ ចំណែក ជនរងគ្រោះអ្នកបើកបរម៉ូតូ ឈ្មោះ ព្រំ ស្រីអូន ភេទស្រី អាយុ១៦ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិដីឡូតិ៍ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី របួសធ្ងន់។ រីឯអ្នករួមដំណើរឈ្មោះ ថន ស្រីណែត ភេទស្រី អាយុ១៦ឆ្នាំ មុខរបរ កសិករ មានទីលំនៅជាមួយអ្នកបើកបរម៉ូតូ (របួសស្រាល)។ ជនរងគ្រោះទាំង២នាក់ បានយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តរតគិរី។

បច្ចុប្បន្ន ម៉ូតូជនរងគ្រោះ និងរថយន្តតូយ៉ូតា១បាំងកន្លះ សមត្ថកិច្ចបានយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកលំផាត់ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post