header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ផ្អើល​ទាំងព្រលឹម នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងនគរបាលគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) របស់ក្រសួងមហាផ្ទៃ ក្រោមការបញ្ជាផ្ទាល់ ពីលោកព្រះរាជអាជ្ញារង នៃសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្រ្កាប និងដកហូតកាបូបយួរដៃ ដែលរំលោភកម្មសិទ្ធិបញ្ញា យកម៉ាកយីហោកាបូប LONGCHAMP ដ៏ល្បីល្បាញ មកលក់ដោយគ្មានការអនុញ្ញាត ពីក្រុនហ៊ុនម្ចាស់ម៉ាកដើម ដែលបានចុះបញ្ជីក្នុងប្រទេសបារាំង និងក្នុងប្រទេសកម្ពុជា ។

នៅក្នុងនោះបានដកហូតកាបូបក្លែងក្លាយ ចំនួន៩តូប សរុបចំនួន ៦៤១កាបូប និងក្រៅផ្សារផ្លូវ១៥៥ មានចំនួន១តូប និងដកហូតបានចំនួន២៣កាបូប សរុបទាំងក្នុង និងក្រៅមានចំនួន ៦៦៤កាបូប នៅចំណុចក្នុង និងកៅផ្សារទួលទំពូង តាមផ្លូវ១៥៥ សង្កាត់ទួលលទំពូងទី១ ខណ្ឌចំការមន។

ការបើកប្រតិបត្តិការនេះ កម្លាំងនគរបាល ឃាត់ខ្លួនអាជីវករ១០នាក់ នៅផ្សារទួលទំពួង យកទៅសួរចម្លើយ និងធ្វើកិច្ចសន្យាណែនាំ ព្រមទាំងពន្យល់ឲ្យមានការយល់ដឹង ទើបឲ្យត្រឡប់ទៅផ្ទះវិញ។

មូលហេតុរហូតឈានដល់ ការបើកប្រតិបត្តិការដ៏ក្តៅនេះ ព្រោះតែអាជីវករទាំងនោះ មិនបានស្តាប់តាមការជូនដំណឹង របស់ក្រុមហ៊ុន SAS Jean Cassegrain ដែលជាម្ចាស់ម៉ាក LONGCHAMP ដែលបានអោយ អាជីវករទាំងនោះ បញ្ឈប់សមកម្មភាព លក់របស់ក្លែងក្លាយម៉ាក LONGCHAMP ម្តងរួចមកហើយ មុននឹងប្ដឹងពីករណីនេះ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post