header ads

Sponsor

កាលពីថ្ងៃទី ២២​ ខែ ធ្នូ ឆ្នាំ២០១៨ នេះ មានការប្រកួតកីឡាអេឡិចត្រូនិចវិញ្ញាសារ PLAYERUNKNOWN’S BATTLEGROUNDS  (PUBG) ដើម្បីស្វែងរក ជើងខ្លាំងមួយក្រុមដើម្បីតំណាងអោយប្រទេសកម្ពុជា ទៅប្រកួតនៅប្រទេសចិន។ ការប្រកួតបានប្រព្រឹត្តទៅ ចំនួន ២លើកដើម្បីស្វែងរកក្រុមខ្លាំង ទាំង ១៦ក្រុម មកលេងវគ្គផ្តាច់ព្រាត់កាលពី ថ្ងៃទី ២២ ខែធ្នូរ ទីតាំង Icafe MCT-Esport Center។

MCT-Esport Center គឺជា Icafe ធំនឹងមានការទទួលស្កាល់ដោយបំពាក់ជាមួយ GTX 2080ដែលជា VGA ជំនាន់ចុងក្រោយខ្លាំងបំផុត នឹងមានដៃគូរសហការដោយ NVIDIA ផ្ទាល់ផងដែរ។ MCT-Esport Center មិនត្រឹមតែមានសេវាកំសាន្តបែបកីឡាអេឡិចត្រូនិចនោះទេ ថែមទាំងមានជាភោជនីអាហារ នឹងការហ្វេឆ្ញាញ់ទៀតផង។

ការប្រកួតខាងលើប្រពឹត្តបានទៅដោយការដឹកនាំដោយ MCT-Esport Center ដែលជា Icafe ធំជាងគេនៅកម្ពុជាផងដែរ នឹងបានការជ្រុមជ្រែង​ គាំទ្រដោយ NVIDIA នឹង COLORFUL ទើបមានការប្រកួតនេះឡើង ថ្វីថ្បិតតែមានកំហុសបន្តិចបន្តួចក៍ពិតមែន ប៉ុន្តែការប្រកួតនៅតែអាចបញ្ចប់ដោយបានស្វែងរក ក្រុមខ្លាំងទាំង ៣ គឺ
- ម្ខាស់ជើងឯក ក្រុម Lung Vek ទទួលរង្វាន់ 300$
- ចំណាត់ថ្នាក់លេខ ២ ក្រុម Gaming Room ទទួលរង្វាន់ ២០០$

- ចំណាត់ថ្នាក់លេខ ៣ ក្រុម 2222 ទទួលរង្វាន់ ១០០$

ដូច្នេះក្រុមដែលជាម្ខាស់ជើងឯក នឹងតំណាងអោយកម្ពុជាទៅប្រកួតនាឯ ប្រទេសចិន។ កម្ពុជានឹងធ្វើការចេញតំណើដើម្បីទៅប្រកួត នៅថ្ងៃទី ៣ ខែមករា ឆ្នាំ​២០១៩ នេះ NVIDIA នឹងជាអ្នកតំណាងដើម្បីដឹកនាំក្រុមកម្ពុជា ធ្វើការហោះហើរទៅប្រទេសចិន។ សង្ឃឹមថាក្រុមកម្ពុជានឹងនាំនៅ ភាពជោគជ័យ បទពិសោទថ្មីៗត្រលប់មកកម្ពុជាវិញ។

            ចំណែកអ្នកតំណាង MCT-Esport Center ក៍សង្ឃឹមថាមានការគាំទ្របន្ថែមនៅលើ Icafe កាន់តែច្រើន ដើម្បីជាកំលាំងចិត្ត នាំនៅការប្រកួតច្រើន នឹងគ្រប់វិញ្ញាសារ ព្រោះវិស័យកីឡាអេឡិចត្រូនិច កំពុងតែរីកចំរើននឹងលូតលាស់ឈានទៅមុខ  នឹងផ្តល់ឱកាសឲ កីឡាករបានទៅប្រកួតក្រៅប្រទេសបន្ថែមទៀត។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post