header ads

Sponsor

រិទ្ធី

លោក មួង សូនី ជាសមាជិកម្នាក់ក្នុងចំណោមក្រុមការងារនៃបេសសកម្ម១០០រាត្រី បានបង្ហាញរបាយការណ៍បឋមដែលក្នុងការងាររបស់លោក បានស្រាវជ្រាវពីបញ្ហាព្រំដែននៅភូមិអន្លុងជ្រៃ និងភូមិថ្លុកត្រាច ឃុំកក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្នុងរាត្រី៣២ និង៣៣ នៃបេសសកម្ម១០០រាត្រី បានរកឃើញ៖ មួយផ្នែកតូចនៃភូមិទាំងពីរ ស្ថិតក្នុងទឹកដីវៀតណាម យោងតាម UTM ខ្នាត ១/៥០ ០០០ ដែលរដ្ឋាភិបាលយកទៅប្រើប្រាស់ និងផែនទីបោន(ដែលមានត្រាវៀតណាម) ខ្នោត ១/ ១០០ ០០០។ ប៉ុន្តែប្រជាពលរដ្ឋខ្មែរដែលរស់នៅទីនោះអះអាងដូនតាពួកគាត់បានរស់នៅតាំងពីសម័យបារាំង។

ក្នុងរបាយការណ៍នោះដែរ បញ្ជាក់ថា៖ ពលរដ្ឋនៅក្នុងតំបន់បានអះអាងថា អាជ្ញាធរវៀតណាមតែងតែចូលល្បាតក្នុងដីខ្មែរស្ទើរជារៀងរាល់ថ្ងៃ មិនតែប៉ុណ្ណោះ អាជ្ញាធរវៀតណាមថែមទាំងរារាំង ពួកគាត់មិនងអាចធ្វើអ្វីនៅទីនោះបានទេ ដូចជាការដាំកូនស្វាយ កាប់ឈើជាដើម។

កម្ពុជាបានបាត់បង់វត្តត្នោត ទៅប្រទេសវៀតណាមដែលមានចម្ងាយពីបង្គោលព្រំដែនលេខ១២៧ដែលបានបោះក្នុងឆ្នាំ២០០៨ប្រមាណជាង ២គីឡូម៉ែត្រ តែតាមពិតទៅវត្តត្នោតនោះស្ថិតក្នុងភូមិអន្លុងជ្រៃ ភាគខាងកើត (តាមការអះអាងរបស់ពលរដ្ឋនៅក្នុងតំបន់)។
ពលរដ្ឋនៅទីនោះអះអាងថាខ្លួនបានបាត់បង់ដី ស្រែចម្ការ ទៅប្រទេសវៀតណាម ក្នុងភូមិអន្លុងជ្រៃ និងភូមិថ្លុកត្រាចនៅភាគខាងកើតភូមិ ដែលសព្វថ្ងៃក្នុងប្រទេសវៀតណាម ខណ្ឌដោយបង្គោលព្រំដែនថ្មីដែលបោះក្នុងឆ្នាំ២០០៨ គឺបង្គោលលេខ ១២៥ ដល់បង្គោលលេខ១៣១។

ក្រុមការងារ១០០រាត្រី មានសេចក្តីសង្ឃឹមថារបាយការណ៍ស្រាវជ្រាវនេះ អាចចូលរួមចំណែកក្នុងការសិក្សាអំពីបញ្ហានៃការដោះដូរថ្លុកត្រាច និងអន្លុងជូនដល់រដ្ឋាភិបាល និងប្រជាពលរដ្ឋទូទៅ ហើយក៏បានជាឯកប្រវត្តិសាស្ត្រសម្រាប់ក្មេងជំនាន់ក្រោយផងដែល។

សូមអញ្ជើញទស្សនាវិដេអូរនៃរបាយការណ៍របស់ក្រុមការងារ១០០ រាត្រី ដូចតទៅ៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post