header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ បានអះអាងថា​ រោងចក្រស្រាបៀរកម្ពុជា បានបង្កើតការងារជូនប្រពលរដ្ឋយ៉ាងច្រើន​ ជាពិសេស​ជួយបណ្តុះបណ្តាលចំណេះដឹង ដល់កូនខ្មែរជំនាន់ក្រោយ។

ថ្លែងក្នុងកម្មវិធីស្វាគមន៍អ្នកសារព័ត៌មាន នៅរោងចក្រស្រាបៀរកម្ពុជា កាលពីល្ងាចថ្ងៃទី៣០វិច្ឆិកា ស្ថិតនៅសង្កាត់ជើងឯក ខណ្ឌដង្កោ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាន មានប្រសាសន៍ថា ក្រុមហ៊ុនជីបម៉ុងគ្រុប គឺជាក្រុមហ៊ុនធំ និងមានឈ្មោះល្បី​ និងជារោងចក្ររបស់ខ្មែរសុទ្ធសាទ។

លោករដ្ឋមន្រ្តី បន្តថា​ រោងចក្រស្រាបៀរកម្ពុជា ដែលជាស្នាដៃរបស់កូនខ្មែរនេះ បានផ្តល់ឱកាសការងារឲ្យកូនខ្មែរ មានការងារធ្វើ បានគ្រប់ផ្នែក ដើម្បីបង្កើនចំណូលទ្រទ្រង់ជីវភាពជូនដល់សហគមន៍នៅជុំវិញ និងបានជួយបណ្តុះបណ្តាលចំណេះដឹង ដល់កូនខ្មែរជំនាន់ក្រោយជាបន្តបន្ទាប់។

តំណាងក្រុមហ៊ុនស្រាបៀរកម្ពុជា បានបញ្ជាក់ថា ស្រាបៀរកម្ពុជាបានបង្កើតឡើងនៅឆ្នាំ២០០៩។ ស្រាបៀរកម្ពុជា បានចូលរួមចំណែកបរិច្ឆាគ​ជួយសង្គម មានមូនិធិជួយមន្ទីរពេទ្យគន្ធបុប្ផា សមរភូមិមុខ ឧបត្ថម្ភជាបង់អង្គុយ នៅតាមសាលា មានអាហាររូបការណ៍ជួយនិស្សិត មានរថយន្តពន្លត់អគ្គិភ័យជាដើម។

សូមបញ្ជាក់ថា នេះជាឆ្នាំទី២ហើយ ដែលរោងចក្រស្រាបៀរកម្ពុជា បានអញ្ជើញ អ្នកសារព័ត៌ជួបជុំគ្នា ដើម្បីបង្កើនភាពស្និតស្នាលបានស្គាល់គ្នាកាន់តែច្រើន និងបានស្គាល់អំពី ស្នាដៃនៃផលិតផលរបស់ខ្មែរពិតបាកដ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post