header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ កុមារី២នាក់ បងប្អូន ហេតុតែចង់រៀនសូត្រ បានធ្វើដំណើរមកដល់សង្កាត់កាកាបទី១ ដើម្បីដង្ហោយហៅរកមនុស្សធម៌ ជួយដល់ការរៀនសូត្រពួកគេ ខណៈរស់នៅក្នុងបន្ទុកគ្រួសារ ម្តាយជាស្រ្តីមាម៉ាយ ក្នុងស្ថានភាពជីវភាពក្រលំបាក តោយ៉ាក ដើស៊ីឈ្នួលគេ គ្មានផ្ទះសម្បែង ស្នាក់នៅមិនអចិន្ត្រៃក្នុងភូមិចំការឪឡឹក សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

កុមារី២នាក់បងប្អូន ទី១ ឈ្មោះ រត្ន័ រចនា អាយុ១៤ឆ្នាំ រៀនថ្នាក់ទី៦ ។ ទី២ ឈ្មោះ រត្ន័ កញ្ញា អាយុ៩ឆ្នាំ រៀនថ្នាក់ទី៣ មានម្តាយមិនស្គាល់ឈ្មោះ ជាស្រ្តីមេម៉ាយ ប្តីរត់ចោល។

តាមអាជ្ញាធរ បាន​ឲ្យដឹងថា ក្មេងស្រីទាំង២នាក់ រស់នៅក្នុងសភាពជីវភាព ក្រលំបាក តោកយ៉ាក ក្នុងមូលដ្ឋានខាងលើ ខ្វះមុខ ខ្វះក្រោយ គ្មានកង់ ម៉ូតូជិះនឹងគេ សូម្បីតែសម្លៀកបំពាក់ ក៏ខ្វះខាតដែរ មិនបានរៀនសូត្រ ដោយមើលឃើញ រាល់ការលំបាក និងចំណង់ចំណូលចិត្តរបស់ក្មេងទាំង២នាក់ ទើបនៅព្រឹកថ្ងៃទី១២ ខែធ្នូ នេះ ត្រូវបានលោកស្រី ទៀប វណ្ណរឿង ចៅសង្កាត់កាកាប១ បានហៅក្មេងស្រីទាំង២នាក់ បងប្អូន មកដល់សាលាសង្កាត់របស់លោកស្រី និងឧបត្ថម្ភ ជួយជាសម្លៀកបំពាក់ ថវិកាបន្តិចបន្តួច ដល់ក្មេងកម្សត់ទាំងពីរ ហើយជាងនេះទៅទៀត លោកស្រី បានសម្របសម្រួល ឲ្យក្មេងទាំង២នាក់បានចូលរៀនសូត្រនៅសាលាបឋមសិក្សាសុភមង្គល។

លោកស្រីចៅសង្កាត់ សូមធ្វើការអំពាវនាវផងដែរ ដល់សប្បុរសជន ក្នុងនិងក្រៅប្រទេស មេត្តាជួយ ឧបត្ថម្ភដល់ក្មេងទាំង២ផង ពួកគាត់ផង ស្នាក់នៅភូមិចំការឱឡឹក១ សង្កាត់កាកាបទី១ខណ្ឌពោធិ៍សែនជ័យ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post