header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កណ្តាលៈ ដោយមានការយកចិត្តទុកដាក់ និងខ្វល់ខ្វាយពីសុខទុក្ខរបស់រប្រជាពលរដ្ឋនៅរសៀលថ្ងៃទី១៦ ខែធ្ន ឆ្នាំ២០១៨នេះ លោករដ្ឋមន្រ្តី ស៊ុយ ​សែម​ តំណាងដោយ​ លោក ​ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែបានចាត់ឲ្យ

លោកយឹនរដ្ឋា​ប្រធានមន្ទីររ៉ែខេត្តកណ្តាល និងក្រុមការងាររួមជាមួយក្រុមអធិការកិច្ចរបស់ក្រសួងរ៉ែ​ និងថាមពល​ចុះទៅពិនិត្យការបាក់ច្រាំងមួយកន្លែង ស្ថិតនៅភូមិ៤ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

តាមការឲ្យដឹងពីប្រជាពលរដ្ឋនៅតំបន់នោះ បានលើកឡើងថា តាំងពីគាត់ដឹងក្តីមកដីនៅច្រាំងខាងលិចតែងតែបាក់រហូតមក រី‌ឯដីនៅច្រាំងខាងកើតមានការដុះលយចេញមកជាបន្តរបន្ទាប់ ។ ពួកគាត់បានបន្តទៀតថា នៅចន្លោះ ឆ្នាំ២០១០-២០១៤ មានការបាក់ច្រាំងជាខ្លាំង ដីនៅចន្លោះ១០០ទៅ២០០ម៉ែត្រ បានចូលទៅក្នុងទន្លេតំបន់នេះ បានបាក់ខ្លាំងជាថ្មីម្តងទៀតនៅចុង ឆ្នាំ២០១៨នេះ ។

មន្រ្តីជំនាញក្រសួងរ៉ែ និងថាមពលបានលើកឡើងថា ក្រុមជំនាញបានចុះពិនិត្យ និងតាមដានស្ថានភាពទីតាំងនេះចាប់តាំងពី ឆ្នាំ២០១៥ ដោយបានរកឃើញថា ច្រាំងទន្លេនៅតំបន់នេះរងហានិភ័យខ្ពស់ ដោយសារបញ្ហាធំៗចំនួន ៣៖​

ទីមួយ គឺស្ថានភាពបាតទន្លេជ្រៅខ្លាំងពី៨ ទៅជិត៣០ម៉ែត្រនៅត្រើយខាងលិច ( ឃុំឫស្សីជ្រោយ) ហើយមានជម្រៅរាក់ និងដុះខ្សាច់ច្រើននៅត្រើយខាងកើតកត្តានេះ ធ្វើឲ្យច្រាំងទន្លេខាងលិចបាត់បង់លំនឹង ដោយសារទឹកហូរខ្លាំងបុកមកច្រាំង ។

កត្តាទីពីរគឺ សម្ពាធទឹកក្រោមដី ឆ្នាំនេះទឹកឡើងធំបណ្ដាលឲ្យជន់ជោរទៅតាមបឹងទាំងឡាយនៅក្បែរទន្លេ រួមទាំងកម្ពស់ដង្ហើមទឹកក្រោមដីមានការកើនឡើង ។ នៅពេលដែលទឹកទន្លេស្រកទៅវិញជាគំហុក ធ្វើឲ្យកម្ពស់ទឹកក្រោមដីស្រកទៅវិញមិនទាន់ ។ នេះជាហេតុធ្វើឲ្យទឹកក្រោមដីបន្តហូរចូលមកទន្លេវិញ តាមស្រទាប់ដីល្បាយខ្សាច់ ដែលលំហូរនេះធ្វើឲ្យដីស្រទាប់ក្រោមទន់ជ្រាយ និងងាយរអិលបាក់ ។

កត្តាទីបីគឺស្ថានភាពទន្លេនៅតំបន់រកាកោងនេះ ( ឃុំឫស្សីជ្រោយ ព្រែកដំបង និងរការកោង) មានសភាពកោងខ្លាំងដែលធ្វើឲ្យខ្សែទឹកហូរបុកកៀកច្រាំងត្រើយខាងលិចរីឯត្រើយខាងកើតមានការដុះខ្សាច់ជាច្រើនក្នុងស្ថានភាពបែបនេះ កាលពី ខែមីនា និងតុលា កន្លងទៅ ក្រសួងសេដ្ឋកិច្ចបានកោះប្រជុំក្រសួងពាក់ព័ន្ធ ដែលរួមមាន ក្រសួងធនធានទឹក ក្រសួងរ៉ែ និងថាមពល ក្រសួងសាធារណការ ដើម្បីស្វែងរកដំណោះស្រាយ ដើម្បីរកវិធីយ៉ាងណាកុំឲ្យមានបាក់បន្តទៀត​ ។

បើយោងតាមការបព្ជាក់ពីលោក មុន្នី រត្ន័ អគ្គរ៉ែ នៃក្រសួងរ៉ែ និងថាមពល និងជាអ្នកនាំពាក្យរបស់ក្រសួងបានប្រាប់ថា​កត្តាដែលបានបាក់ច្រាំងទន្លេផ្លូវជាតិ6Aនេះ គឺមកពីដីនៃម្ខាងកោះខាងកើតលយដុះមកខ្លាំងដូចនេះត្រើយម្ខាង ដែលមិនបានដុះដី គឺត្រូវតែបាក់ស្រុតនេះ គឺជាកត្តាគ្រោះធម្មជាតិម្យ៉ាងទៀតគឺដោយសារចរន្តទឹកហូរបុកកៀកច្រាំងហើយដីដែលបានបាក់ជាប្រភេទដីល្បាយដោយមានទឹកហូរច្រោះពីខាងលើទើបបណ្តាលឲ្យងាយស្រួលបាក់ ។

លោកបានបព្ជាក់បន្ថែមថា​​ ក្រោយពីមានការបាក់ច្រាំងភ្លាមៗ ក្រុមការងារក្រសួងរ៉ែ និងថាមពល ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកមុខកំពូលដឹកនាំដោយ លោកវង្សី វិសុទ្ធ តំណាងក្រសួងសេដ្ឋកិច្ច ក្រុមការងារក្រសួងធនធានទឹក និងអាជ្ញាធរបានចុះពិនិត្យផ្ទាល់នៅទីតាំងបាក់ច្រាំងនៅតំបន់ឫស្សីជ្រោយ និងបានជួបផ្ទាល់ជាមួយប្រជាពលរដ្ឋរងគ្រោះ ហើយបានធ្វើការផ្តល់ដំណោះស្រាយជូនប្រជាជនដូចខាងក្រោម ៖

១. ផ្អាកបូមបណ្តោះអាសន្ននៅកន្ទុយឡូតិ៍លេខ១សិន ដើម្បីពន្យល់ប្រជាពលរដ្ឋឲ្យបានយល់ពីភាពចាំបាច់នៃការបូមស្តារក្នុងការបញ្ចៀសខ្សែទឹក ពីច្រាំងខាងលិច (កន្លែងរងគ្រោះ) ។

២. កំណត់ព្រំដែនត្រូវបូមឲ្យបានច្បាស់លាស់ដោយបោះពោងសម្គាល់ ។

៣. ដាក់មន្រ្តីរ៉ែ២រូបប្រចាំការ២៤ម៉ោងជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋដើម្បីពិនិត្យ និងរាយការណ៍ជាបន្ទាន់ ។

៤. ក្រសួងធនធានទឹកនឹងចាប់ផ្តើមធ្វើច្រាំងតាមរយៈបាវខ្សាច់ Géotextile ជាបន្ទាន់ចាប់ពីចុង ខែធ្នូឬដើម ខែមករានេះ ។

៥. បន្តសិក្សាឲ្យបានច្បាស់លាស់បន្ថែមទៀតអំពីការបង្វែរចរន្តទឹកដែលកំពុងបុកខ្លាំងមកត្រើយខាងលិច និងបន្តបូមស្ដារបាតទន្លេប៉ែកខាងកើតព្រមទាំងពន្យល់ប្រជាពលរដ្ឋឲ្យបានយល់ច្បាស់ពីលក្ខណៈបច្ចេកទេស និងសារៈសំខាន់នៃការបូមស្ដារនេះ ។

ស្ថានភាពទន្លេនៅតំបន់រកាកោងនេះ នឹងឈានដល់ភាពប្រសើរឡើងវិញ នៅពេលដែលបាតទន្លេត្រូវបានកែសម្រួល និងច្រាំងត្រើយខាងលិចត្រូវបានរៀបចំទប់ដោយបាវខ្សាច់ Géotextile ដែលការងារនេះ ត្រូវការពេលមិនតិចជាង ៤ទៅ៥ ឆ្នាំឡើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post