header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ខេត្តបន្ទាយមានជ័យ៖​ ស្រូវប្រហែលជា២ហិកតា ត្រូវបានអគ្គីភ័យឆាបឆេះ បង្កឲ្យមានការភ្ញាក់ផ្អើល នៅថ្ងៃទី១៦​ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ នៅចំណុចខាងត្បូងផ្លូវរថភ្លើង១០ ២០០ម៉ែត្រ ស្ថិតក្នុងភូមិណាកាឆាយ ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

នៅក្នុងហេតុការណ៍នោះដែរ កងកម្លាំងនគរបាលស្រុកអូរជ្រៅ ដឹកនាំដោយលោកវរសេនីយ៍ត្រី អ៊ឹម សារ៉ាត់ អធិការរងទទួលសេនាធិការដ្ឋាន និងលោកអនុសេនីយ៍ឯក រី សារ៉េត អធិការរងទទួលកិច្ចការប៉ុស្តិ៍បានដឹកនាំកម្លាំងជំនាញ​ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលកូប និងកម្លាំងប្រជាការពាររួមជាមួយប្រជាពលរដ្ឋ ចុះជួយធ្វើអន្តរាគមន៍ពន្លត់។

តាមការឲ្យដឹងពីលោកវរសេនីយ៍ទោ សែស វិបុល អធិការនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា៖ ប្រជាពលរដ្ឋដែលរងនូវការខូចខាតស្រូវ ដោយសារអគ្គីភ័យនេះ មានចំនួន៤នាក់ ១/.​ឈ្មោះ​ លឹម យ៉ៃ ភេទស្រី​ អាយុ៦៦ឆ្នាំ​ រស់នៅភូមិខៃដន ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ (ឆេះអស់ចំនួន ៣រ៉ៃ ),២/.ឈ្មោះ សើន សុភ័ក្រ្ត ភេទប្រុស​ អាយុ៣៤ឆ្នាំ រស់នៅភូមិអូរជ្រៅ ឃុំកូប ស្រុកអូរជ្រៅ បន្ទាយមានជ័យ (ឆេះអស់៣រ៉ៃ),៣/.ឈ្មោះ ខឿន រ៉ាឌី ភេទប្រុស​ អាយុ២៦ឆ្នាំ​ រស់នៅភូមិអូរជ្រៅ ឃុំកូប (ឆេះអស់៣រ៉ៃ),៤/.ឈ្មោះ ឆែម រី ភេទប្រុស អាយុ៣៦ឆ្នាំ​ រស់នៅភូមិអូរជ្រៅ ឃុំកូប (ឆេះអស់ ៣ រ៉ៃ) សរុបទាំងអស់ប្រហែល ២ ហិតា (៤ម្ចាស់)។

លោកអធិការ បានបញ្ជាក់ថា៖ ក្រោយពីកើតហេតុ ឆ្លងតាមការសាកសួរព័ត៌មាន គឺមុនពេលកើតហេតុក្រុមក្មេងឃ្វាលគោ បានដុតនាំគ្នាដុតខ្យង និងត្រី ហើយពន្លត់មិនអស់ បណ្តាលអោយរាលឆេះស្រូវតែម្តង។ជាមួយគ្នានោះដែរ លោកអធិការបានផ្តាំផ្ញេីដល់ប្រជាពលរដ្ឋ ត្រូវតែណែនាំកូនចៅ កុំឲ្យមានការដុតភ្លើងនៅវាលស្រែ នាំឲ្យមានភ្លើងឆាបឆេះ បង្កឲ្យខូចខាតទ្រព្យសម្បត្តិរបស់អ្នកដទៃ​ ព្រោះរដូវនេះ គឺជារដូវក្តៅហួតហែង វាងាយនឹងបង្កឲ្យកើតមានអគ្គីភ័យ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post