header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង​ រហូតឈានឡើងដល់ប្រើអំពើហឹង្សា ជនជាតិចិនម្នាក់រងរបួសធ្ងន់ធ្ងន់ បន្ទាប់ពីប្រជាពលរដ្ឋ ក្រុមអ្នករត់ម៉ូតូកង់បី ម៉ូតូឌុបព្រួតគ្នាវាយយ៉ាងចាស់ដៃ ខណៈដែលជនជាតិចិនម្នាក់នេះ ជាតំណាង ចូលដោះស្រាយរឿងគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តចិន COROLA បើកបុករុឺម៉កម៉ូតូដឹកបន្លែ កាលពីវេលាម៉ោង៩និង៥០នាទីយប់​ ថ្ងៃសុក្រ ទី២១ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ។

រថយន្តបង្ក ម៉ាក COROLA ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2U-4026 ជិះដោយជនជាតិចិន២នាក់ ក្រោយកើតហេតុ បានគេចខ្លួនបាត់ ។ ចំណែកម៉ូតូរុឺម៉ក ដឹកបន្លែ ជិះគ្នា៥នាក់ ម្តាយ កូន៣នាក់ និងជីដូន រងរបួសស្រាលតែម្នាក់ទេ ។ ដោយឡែកជនជាតិចិនម្នាក់ រងរបួស ធ្ងន់ធ្ងរសន្លប់ស្តូក ដោយសារពលរដ្ឋ ក្រុមម៉ូតូឌុប វាយ គ្រាន់តែជាតំណាង ខាងភាគី ចិនបើករថយន្តទេ មកដោះស្រាយសម្របសម្រួលរឿងចរាចរណ៍ខាងលើ ដូចមកឲ្យទួកសាច់អិញ្ចឹង។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ស្រ្តីម្នាក់បើករុឺកម៉កដឹកបន្លែ វិលមកពីកន្លែងលក់វិញ ធ្វើដំណើរតាមផ្លូវវេងស្រេងពីកើតទៅលិច លុះដល់ចំណុចខាងលើ រថយន្តកូរ៉ូឡា ជិះដោយជនជាតិចិន២នាក់ បើកស្របទិស ជ្រុលទៅបុកកៀរពៅចំហៀង បណ្តាលឲ្យ ស្រ្តីអ្នកបើករុឺម៉ក រងរបួសស្រាល ហើយរថយន្តមិនបានឈប់បន្តដំណើរទៅមុខ ត្រូវបានក្រុមម៉ូតូឌុប ម៉ូតូកង់បី ដេញតាម ឃាត់បានរថយន្ត តែជនជាតិចិនទាំង២នាក់ រត់គេចខ្លួនបាត់ មួយសន្ទុះក្រោយមកទើបឃើញ ជនជាតិចិន២នាក់ផ្សេងទៀត ជិះម៉ូតូកង់បី មកសុំធ្វើការសម្របសម្រួល ហើយខណៈដែលនិយាយគ្នានោះ ជនជាតិចិនមិនចេះភាសារខ្មែរ និយាយឆ្កាដៃជើង មាត់ឮៗ ពលរដ្ឋ ក្រុមប្រជាម៉ូតូឌុប លើកគ្នាព្រួតវាយបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ ដេកសន្លប់ស្តូក ស្របពេលនោះ ក៏មានជនចជាតិខ្មែរ ជាអ្នកបកប្រែចិន ម្នាក់មកដល់ដែរ ធ្វើការសម្របសម្រួលគ្នា ដោយមិនចហ់វែងឆ្ងាយ សុខចិត្តសងទៅជនរងគ្រោះរបួសស្រាល ចំនួន៣០០ដុល្លា បញ្ចប់រឿងនៅកន្លែងកើតហេតុ រីឯជនជាតិចិនម្នាក់ទួកសាច់ ដេកសន្លប់ស្តូកត្រូវបាន រថយន្តសង្រ្គោះរបស់អង្គភាព៧១១ នៃកងពលតូចលេខ៧០ ចេញជួយសង្គ្រោះ រួចដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចុងក្រោយ​បានត្រឹមឈឺសាច់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post