header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសម្នាក់ សង្ស័យស្រវឹងស្រាធ្លាក់ភ្នែក បើករថយន្ត LEXUS LX470 មួយគ្រឿង ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបែកខ្ទេចអស់២កង់ រួចរុញទៅផ្ទប់បង្គោលភ្លើងបំភ្លឺផ្លូវ ទ្រេត១ដើមទៀត ចំណែករថយន្តបានផ្ទប់ជាប់របាំងថ្ម​ បើកទៅមុខលែងរួច រីឯអ្នកបើកបរបានហោះផ្លោងទៅបោកនឹងកញ្ចាក់រថយន្ត​ បែកកញ្ចក់រថយន្ត​ តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសទេ។

គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង១២នឹង៣០នាទីយប់រំលងអធ្រាត ឈានចូលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខផ្សារសិនជូរីផ្លាហ្សា លើ​កំណាត់មហាវិថីសហពន្ធរុស្ស៊ី ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ​។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសចំណាស់ម្នាក់ បើករថយន្តមួយគ្រឿង ម៉ាក LEXUS LX470 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំ​ពេញ 2AB-2610 ទិសដៅពីកើតទៅលិច លុះមកដល់ ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ ប្រេះបែក២កង់ បណ្តាលឲ្យរបាំងថ្មរុញទៅផ្ទប់ នឹងបង្គោលភ្លើងបំភ្លឺផ្លូវ ទ្រេតអស់១ដើម ចំណែករថយន្តបង្កផ្ទប់នឹងរបាំងថ្មពុះចែកទ្រូងផ្លូវ រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ​ បើកទៅមុខលែងរួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ រួចរាយការណ៍ប្រាប់ទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ​ ដើម្បីរង់ចាំដោះស្រាយ​លើ​ការខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋ ទៅតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post