
ភ្នំពេញៈ យ៉ាងតិចកម្មករ កម្មការិនីប្រមាណ១៨០០នាក់ នៃរោងចក្រដាប់ប៊ែលយូ អេនឌី ស្ថិតក្នុងសង្កាត់ស្ទឹងមាន័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បាននាំគ្នាតវ៉ាទាមទាររយៈពេល៣ថ្ងៃមកហើយ រហូតឈានដល់ការបិទផ្លូវផងដែរ ដើម្បីឲ្យថៅកែរោងចក្របើកប្រាក់បំណាច់ឆ្នាំ និងប្រាក់អតីតភាពការងារ ។
ចាប់ពីម៉ោង៨ព្រឹក រហូតទៅ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ កម្មកររោងចក្រ W&D នេះធ្វើបាតុកម្មទាមទារប្រាក់បំណាច់ឆ្នាំ និងប្រាក់អតីតភាពការងារពីថៅកែរោងចក្រ ចំននួ៣ថ្ងែហើយ មិនទាន់ឃើញលទ្ធផលតាមអ្វីដែលពួកគាត់ចង់បាន ។
កម្មករម្នាក់និយាយថា ពួកគាត់ចង់បានឲ្យប្រធានក្រុមហ៊ុនបើកប្រាក់បំណាត់ឆ្នាំ និងប្រាក់អតីតភាព ក្នុងថ្ងែទី២ ខែមករា ឆ្នាំ២០១៩ ខាងមុខនេះ ប៉ុន្ដែក្រុមហ៊ុនមិនព្រម ដោយក្រុមហ៊ុនថា ចាំថ្ងែទី១០ ខែមេសា ឆ្នាំ២០១៩វិញ ។ កម្មករមិនព្រម ក៏ផ្ទុះការតវ៉ាម្ដងទៀត បានបិទផ្លូវរយះពេលកន្លះម៉ោង ទើបមានសមត្ថកិច្ច ទាំងលោកអភិបាលរងខណ្ឌចុះមកមួយដងទៀត ឲ្យពួកគាត់ចូលមកក្នុងរោងចក្រវិញ ដើម្បីជួបសមត្ថកិច្ច និងតំណាងរោងចក្រ រួចហើយក្រោយពីការជួប សមត្ថកិច្ច និងតំណាងប្រធានរោងចក្រ រយះពេល៣ម៉ោង លទ្ធផលការប្រជុំពុំទទួលបានលទ្ធផលវិជ្ជមាននោះទេ ហើយភាគីទាំងសងខាងបានលើកពេលចរចានៅក្នុងថ្ងៃស្អែកបន្ដទៀត៕








