header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោស ថៅកែស្រីចិត្តខ្មៅ វាយធ្វើបាបក្មេងស្រីអ្នកបម្រើ ដាក់ពន្ធនាគារ២ឆ្នាំ ក្រោមការចោទប្រកាន់ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស តាមមាត្រា២១៩ នៃក្រមព្រហ្មទណ្ឌ។

សូមបញ្ជក់ថា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ចូនខ្លួនថៅកែស្រីដែលវាយធ្វើបាបកូនឈ្នួលអស់រយៈពេល៤ឆ្នាំ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញហើយ លោកស្រី ម៉ាក់ នី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ថៅកែស្រី ដែលវាយធ្វើបាបកូនឈ្នួលអស់រយៈពេល៤ឆ្នាំ ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស តាមមាត្រា២១៩ នៃក្រមព្រហ្មទណ្ឌ។

ថៅកែស្រីចិត្តខ្មៅរូបនេះ មានឈ្មោះ ម៉េង រ័ត្នពិសី (ហៅ សុភា) អាយុ៣៣ឆ្នាំ មុខរបរ លក់សម្លៀកបំពាក់នៅផ្ទះកើតហេតុ។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ជា ស្រីនូ (ហៅស្រីពៅ) អាយុ១៦ឆ្នាំ មករស់នៅផ្ទះកើតហេតុខាងលើ រយៈពេល៤ឆ្នាំ ជាអ្នកធ្វើការងារផ្ទះ មានស្រុកកំណើតភូមិទំនប់ថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

សូមជម្រាបថា ប្រតិបត្តិការចុះទៅអន្តរាគមន៍ រំដោះក្មេងខាងលើ ធ្វើឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ នៅផ្ទះអ្នកលក់សម្លៀកបំពាក់មួយកន្លែង លេខ១៧អា ខាងត្បូងជាប់ផ្សារបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាធានីភ្នំពេញ បន្ទាប់ពីមានពាក្យបណ្ដឹងពីកុមារីរងគ្រោះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post