header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

បន្ទាយមានជ័យៈ រយៈពេល២ថ្ងៃ សមត្ថកិច្ចខេត្តបន្ទាយមានជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៥នាក់ ក្នុង២ករណីផ្សេងគ្នា​ហើយរឹបអូសថ្នាំញៀនប្រភេទមេតំហ្វេតាមីន ដែលមានអក្សរ (WY) ពណ៌ផ្កាឈូកជាង២.០០០គ្រាប់ នាចន្លោះថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨។

បើតាមសមត្ថកិច្ច ករណីទី១ ធ្វើឡើងនៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចភូមិថ្មបាំង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដោយដំបូងសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ អឿង សារិន ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ដកហូតបានថ្នាំញៀនមេតំហ្វេតាមីន ដែលមានអក្សរ (WY) ពណ៌ផ្កាឈូកចំនួន១២១គ្រាប់។

យោងចម្លើយជនសង្ស័យទី១ សមត្ថកិច្ចបន្តទៅឃាត់ខ្លួនជនសង្ស័យទី២ ឈ្មោះ ឈួន គឹមហុក ហៅ ម៉ៅ និងឈ្មោះ ស៊ូផា ភេទស្រី អាយុ៦០ឆ្នាំ នៅឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ដោយមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ សមត្ថកិច្ចបន្តឆែកឆេរផ្ទះស្ត្រីសង្ស័យខាងលើ រកឃើញថ្នាំញៀនប្រភេទមេតំហ្វេតាមីន អក្សរ WY ពណ៌ផ្កាឈូក ចំនួន៨៩គ្រាប់បន្ថែមទៀត ហើយជនសង្ស័យទី១ និងទី២ អះអាងថា ទិញពីជនសង្ស័យទី៣។

ដោយឡែក ករណីមួយទៀត នគរបាលស្រុកម៉ាឡៃ ឃាត់ខ្លួនជនសង្ស័យ២នាក់ លើដងផ្លូវជាតិ៥៩ នៅភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ នាយប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ ជាមួយថ្នាំញៀនមេតំហ្វេតាមីន អក្សរ WY ពណ៌ផ្កាឈូក ចំនួន១.៨៩២គ្រាប់។ ជនសង្ស័យក្នុងករណីទី២ ឈ្មោះ ដែន លីវយី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរអ្នកលក់ដូរ និងម្នាក់ទៀត ឈ្មោះ លឿន វិទូ ភេទប្រុស អាយុ១៨ឆ្នាំ អ្នករត់ម៉ូតូឌុប។ ទាំង២នាក់ រស់នៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់ និងថ្នាំងញៀនសរុប២.១០២គ្រាប់ ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post