header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

បន្ទាយមានជ័យៈ សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ សហការជាមួយមន្ទីរពិសោធន៍ចល័តផ្នែកប្រេងឥន្ធនៈ របស់នាយកដ្ឋានមន្ទីរពិសោធន៍ និងនាយកដ្ឋានកិច្ចការការពារអ្នកប្រើប្រាស់ នៃអគ្គនាយកដ្ឋានកាំកុងត្រូល ដោយមានការចូលរួមពីមន្ទីរពាណិជ្ជកម្មខេត្ត នៅថ្ងៃពុធ ១៣រោច ខែកត្តិក ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨នេះ បានចុះត្រួតពិនិត្យតាមស្ថានីយលក់ប្រេងឥន្ធនៈ តាមបណ្តោយផ្លូវជាតិលេខ៥៨ គិតចាប់ពីចំណុចឃុំអូរបីជាន់ ស្រុកអូរជ្រៅ រហូតដល់ស្រុកស្វាយចេក និង ស្រុកថ្មពួក។

សកម្មភាពនៃការចុះត្រួតពិនិត្យនេះ គឺមន្ទីរពិសោធន៍ចល័ត បានពិសោធន៍ស្ថានីយ ឬដេប៉ូលក់ប្រេងឥន្ធនៈ បានចំនួន១០កន្លែង មានទាំងស្ថានីយដែលធ្លាប់បានត្រួតពិនិត្យរួចម្តងហើយ និងស្ថានីយដែលទើបតែត្រួតពិនិត្យលើកទីមួយ។

លទ្ធផលនៃការធ្វើពិសោធន៍ស្ថានីយ ឬដេប៉ូទាំង១០កន្លែង៖ ទី១. ដេប៉ូតេលា ឃាង សឿន ស្ថិតនៅឃុំ អូរបីជាន់ ស្រុកអូរជ្រៅ បានចុះលើកទី២ មានភាពត្រឹមត្រូវទៅលើផ្នែកគុណភាព និងមិនមានភាពត្រឹមត្រូវផ្នែកបរិមាណ។

ទី២. ដេប៉ូតេលា ពៅ ណារ៉ុង ស្ថិតនៅឃុំ ចម្ការគ ស្រុកស្វាយចេក ចុះលើកទី១ មានភាពត្រឹមត្រូវទៅលើផ្នែកគុណភាព និងមិនមានភាពត្រឹមត្រូវផ្នែកបរិមាណ។

ទី៣. ដេប៉ូតេលា សារិន សុខារតនៈ ស្ថិតនៅឃុំគោករមៀត ស្រុកថ្មពួក ចុះលើកទី១ មានភាពត្រឹមត្រូវទៅលើផ្នែកគុណភាព និងមិនមានភាពត្រឹមត្រូវផ្នែកបរិមាណ។

ទី៤. ដេប៉ូតេលា វី សេងនាង ស្ថិតនៅឃុំគោករមៀត ស្រុកថ្មពួក ចុះលើកទី១ មានភាពត្រឹមត្រូវទៅលើផ្នែកគុណភាព និងមិនមានភាពត្រឹមត្រូវផ្នែកបរិមាណ។

ទី៥. ដេប៉ូតេលា ឈិន ផល្លា ស្ថិតនៅឃុំគោករមៀត ស្រុកថ្មពួក ចុះលើកទី១ មានភាពត្រឹមត្រូវទៅលើផ្នែកគុណភាព និងមិនមានភាពត្រឹមត្រូវផ្នែកបរិមាណ។

ទី៦. ដេប៉ូតេលា ឈាន ធានអ៊ីក ស្ថិតនៅឃុំថ្មពួក ស្រុកថ្មពួក ចុះលើកទី១ មានភាពត្រឹមត្រូវទៅលើផ្នែកគុណភាព និងមិនមានភាពត្រឹមត្រូវផ្នែកបរិមាណ។

ទី៧. ដេប៉ូ LHR ស្ថិតនៅឃុំគំរូ ស្រុកថ្មពួក ចុះលើកទី១ មានភាពត្រឹមត្រូវទៅលើផ្នែកគុណភាព និងមិនមានភាពត្រឹមត្រូវផ្នែកបរិមាណ។

ទី៨. ដេប៉ូតេលា វីរៈ ស្រីធឿត ស្ថិតនៅឃុំទ្រាស ស្រុកស្វាយចេក ចុះលើកទី១ មានភាពមិនត្រឹមត្រូវទៅលើផ្នែកគុណភាព និងផ្នែកបរិមាណ។

ទី៩. ដេប៉ូតេលា លឹម សៀវឡុង ស្ថិតនៅឃុំរលួស ស្រុកស្វាយចេក ចុះលើកទី២ មានភាពត្រឹមត្រូវទៅលើផ្នែកគុណភាព និងផ្នែកបរិមាណ។

ទី១០. ដេប៉ូតេលា ប៉ក់ ម៉ាប់ ស្ថិតនៅឃុំរលួស ស្រុកស្វាយចេក ចុះលើកទី១ មានភាពមិនត្រឹមត្រូវទៅលើផ្នែកគុណភាព និងផ្នែកបរិមាណ។

សូមបញ្ជាក់ថា ចំពោះដេប៉ូ ឃាង សឿន ឋិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ នឹងតាក់តែងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់ ព្រោះដេប៉ូនេះ បានប្រព្រឹត្តល្មើសជាលើកទី២ហើយ។ ក្នុងករណីមិនរាងចាលដេប៉ូនេះត្រូវប្រឈមនឹងការបិទធ្វើអាជីវកម្មទាំងស្រុង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post